ព័ត៌មានអន្តរជាតិ

អាហ្វ្រិក ដាក់ពង្រាយទ័ពដល់ ២៥ ០០០នាក់ ដើម្បីទប់ទល់បាតុករ

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍បានឲ្យដឹងថារដ្ឋាភិបាល នៃប្រទេសអាហ្វ្រិកខាងត្បងុបានបង្កើនកម្លាំងយោធាដល់ទៅ ២៥ ០០០នាក់ហើយប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទបា់ពីការតវ៉ាប្រឆាំង ពីសំណាក់ពលរដ្ឋបាន ផ្ទុះឡើងយ៉ាងខ្លាំងក្លា។

ការពង្រាយទ័ពលើកនេះត្រូវបានគេចាត់ទុកថា គឺជាការប្រើប្រាស់កម្លាំងទ័ពដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រហើយក្នុងគោលបំនងដើម្បីទប់ស្កាត់ការតវ៉ាប្រឆាំង របស់ពលរដ្ឋដែលបានទាមទារ ឲ្យមានការដោះលែង អតីតប្រធានាធិបតី Jacob Zuma ដែលកំពុងត្រូវបានរដ្ឋាភិបាល ចាប់ខ្លួននោះ។

ជាលទ្ធផលនៃការតវ៉ាប្រឆាំងដ៏ធំលើកនេះផងដែរ មនុស្សយ៉ាងហោចណាស់៧២នាក់មកហើយដែលបាត់បង់ជីវិតនិងប្រមាណជា១៧០០នាក់ទៀត ត្រូវបានគេចាប់ខ្លួននិងត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏អាក្រក់ បំផុតរបស់អាហ្វ្រិកខាងត្បូងក្នុងរយៈពេល ជាច្រើនឆ្នាំចុងក្រោយនេះ។

គួរឲ្យដឹងដែរថាពលរដ្ឋជាច្រើនផ្សេងទៀត នៅតាមសហគមន៍បានប្រមូលផ្តុំគ្នាបង្កើតជាក្រុមតូចៗនិងបំពាក់ដោយអាវុធផងដើម្បីទប់ទល់ ទៅនឹងក្រុមតវ៉ាប្រឆាំងដែលព្យាយាមវាយលុយចូលគេហដ្ឋាន ឬទីតាំងអាជីវកម្ម របស់ពួកគេ៕

ប្រែសម្រួល៖ស៊ុនលី

To Top