Covid-19

ថ្ងៃនេះ ថៃមានអ្នកឆ្លងជំងឺកូវីដ-១៩ ខ្ពស់បំផុតរហូតដល់ជិត ១ម៉ឺននាក់

បាងកក៖ កំណត់ត្រាប្រចាំថ្ងៃនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ បានកើនឡើងខ្ពស់បំផុតរហូតដល់ ៩៦៩២នាក់ ហើយករណីឆ្លងសរុបមានរហូតដល់ ៣៨១,៩០៧ ចាប់តាំងពីការចាប់ផ្តើម នៃការរាតត្បាតនេះ ខណៈដែលអាជ្ញាធរកំពុងព្យាយាម ដោះស្រាយរលកនៃការឆ្លង ដ៏ធំបំផុតរបស់ប្រទេស រហូតមកដល់ពេលនេះ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន សិង្ហបុរីបានឲ្យដឹងថា ក្រុមការងារពិសេសទទួលបន្ទុកជំងឺកូវីដ-១៩ ក៏បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នាក់បន្ថែមទៀតចំនួន ៦៧ នាក់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបដល់ ៣,០៩៩ នាក់។

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃលោក Sathit Pitutacha បានលើកឡើងថា ក្រុមហ៊ុន AstraZeneca បានស្នើសុំប្រទេសថៃ ពន្យារពេលកំណត់ សម្រាប់ការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៦១ លានដូល្លាក្នុងរយៈពេល ៥ ខែ។

ការពន្យាពេលនេះ គឺដោយសារតែការចាប់ផ្តើមផលិតកម្មយឺត នៅដៃគូផលិតកម្មក្នុងស្រុករបស់ក្រុមហ៊ុន AstraZeneca ដែលមានបញ្ហាផលិតកម្ម និងការចែកចាយដំបូងរបស់ខ្លួន។

មុននេះប្រទេសថៃ បានឲ្យដឹងថា ខ្លួនកំពុងពិចារណាដាក់កម្រិត លើការនាំចេញវ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ AstraZeneca ផលិតក្នុងស្រុកដើម្បីប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងរបស់ខ្លួន។

គួរបញ្ជាក់ថា ការចាក់វ៉ាក់សាំងសំខាន់ របស់ប្រទេសនេះ បានចាប់ផ្តើមកាលពីខែមុន ហើយប្រហែលជា ៥ ភាគរយនៃប្រជាជនជាង ៦៦ លាននាក់ បានទទួលថ្នាំបង្ការពេញលេញ ៕

ដោយ ឈូក បូរ៉ា

To Top