Covid-19

ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅអង់គ្លេស កើនឡើងខ្ពស់បំផុត មិនធ្លាប់មានរហូតដល់ជាង ៥ម៉ឺននាក់

ឡុងដ៌៖ យោងតាមទិន្នន័យផ្លូវការ ដែលបានចេញផ្សាយឲ្យដឹងថា ចក្រភពអង់គ្លេស បានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួនជាង ៥ ម៉ឺនករណី ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីពាក់កណ្តាលខែមករាមក។

យោងតាមតួលេខផ្លូវការបានឲ្យដឹងថា ប្រទេសនេះបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៥១,៨៧០ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលនាំឱ្យចំនួនករណីឆ្លងវីរុសនេះសរុបកើនឡើងដល់ ៥,៣៣២,៣៧១ ករណី។

ចក្រភពអង់គ្លេស បាននិងកំពុងរងគ្រោះដោយសារ ជំងឺកូវីដ-១៩ យ៉ាងខ្លាំង ហើយបច្ចុប្បន្ននេះត្រូវបានគេមើលឃើញថា ករណីឆ្លងប្រចាំថ្ងៃ កំពុងកើនឡើងវិញគួរឲ្យកត់សម្គាល់ បើទោះបីជាប្រទេសនេះ បានចាក់វ៉ាក់សាំង លើពលរដ្ឋស្ទើតែទាំងស្រុងទៅហើយក្ដី៕ ដោយ ឈូក បូរ៉ា

To Top