Covid-19

រដ្ឋាភិបាលឥណ្ឌា ព្រមានពីរលកឆ្លងទី៣ នៃជំងឺរាតត្បាត កូវីដ-១៩

ញូវដេលី៖ រដ្ឋាភិបាលសហព័ន្ធឥណ្ឌា បានឲ្យដឹងថា ចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន ចំពោះរលកទី ៣ នៃជំងឺកូវីដ-១៩ ដែលទំនងជានឹងផ្ទុះឡើង នៅក្នុងប្រទេស ហើយអំឡុងពេល ១០០ ទៅ ១២៥ ថ្ងៃទៀត គឺសំខាន់ណាស់។

ការព្រមាននេះត្រូវបានផ្តល់ឱ្យដោយលោក V K Paul ដែលជាសមាជិកម្នាក់ (ផ្នែកសុខភាព) នៃវិទ្យាស្ថានជាតិ សម្រាប់ការផ្លាស់ប្តូរឥណ្ឌា (NITI) ក្នុងកំឡុងពេលធ្វើសន្និសីទកាសែតនៅទីក្រុងញូវដេលី។

លោកបានលើកឡើងថា“ ប្រជាជនរបស់យើងនៅតែងាយរងគ្រោះ រយៈពេលចន្លោះពី ១០០ ទៅ ១២៥ ថ្ងៃទៀត នឹងមានសារៈសំខាន់ ហើយយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្ន និងអនុវត្តតាមពិធីសារ” ។

លោក Paul បានបន្ដថា ការព្រមានអំពីរលកធាតុអាកាសទី ៣ នៃជំងឺកូវីដ-១៩ ដែលអង្គការសុខភាពពិភពលោក បានចេញថ្មីៗនេះ គឺសម្រាប់ស្ថានភាពពិភពលោក ដែលកំពុងឆ្លុះបញ្ចាំងពីផលប៉ះពាល់។

កាលពីថ្ងៃព្រហស្បតិ៍ប្រធានផ្នែករោគរាតត្បាត និងជំងឺឆ្លងនៅស្ថាប័នស្រាវជ្រាវសុខភាពកំពូលរបស់ឥណ្ឌា – ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តឥណ្ឌា (ICMR) លោកវេជ្ជបណ្ឌិត Samiran Panda បានឲ្យដឹងថា រលកទី ៣ នៃជំងឺកូវីដ-១៩ ទំនងជានឹងវាយប្រហារប្រទេសនេះនៅចុងខែសីហា៕ ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top