ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប ចាប់ដៃគូជាមួយចិន ដើម្បីបង្កើនភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ

អាឡាមីន៖ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi បានបើកកិច្ចប្រជុំមួយនៅទីនេះ ជាមួយសមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី ក្នុងអំឡុងពេលនោះភាគីទាំងពីរ បានបញ្ជាក់ការប្តេជ្ញាចិត្ត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងអេហ្ស៊ីប។

លោក Sisi បានស្នើឱ្យលោក វ៉ាង យី បង្ហាញនូវការគោរពដ៏ស្មោះត្រង់ ចំពោះប្រធានាធិបតីចិនលោកស៊ី ជីនពីង ខណៈពេលដែលអបអរសាទរយ៉ាងកក់ក្តៅ ចំពោះគណបក្សកុម្មុយនីស្តចិន នៅខួបលើកទី១០០ នៃការបង្កើតបក្ស។

មេដឹកនាំអេហ្ស៊ីប បានគូសបញ្ជាក់យ៉ាងខ្លាំងពីអព្ភូតហេតុ ដែលប្រជាជនចិន បានបង្កើតម្តងហើយម្តងទៀត ក្រោមការដឹកនាំរបស់ CPC ដែលបានទាក់ទាញចំណាប់អារម្មណ៍ ទូទាំងពិភពលោកផងដែរ។

ប្រទេសអេហ្ស៊ីប ចាត់ទុកប្រទេសចិន ជាមិត្តពិត និងជាដៃគូដែលអាចជឿទុកចិត្ត បានហើយនឹងអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ទ្វេភាគីដោយមិនញញើត និងគ្មានការសង្ស័យ។

លោកបានកត់សម្គាល់ថា អេហ្ស៊ីប នឹងយកឱកាសនៃការប្រារព្ធខួបលើកទី ៦៥ នៃចំណងការទូត ដើម្បីពង្រឹងថែមទៀតនូវភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងអេហ្ស៊ីប និងចិន។

លោក Sisi បានគូសបញ្ជាក់ថា អេហ្ស៊ីប មិនប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយ ដោយគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះការខិតខំប្រឹងប្រែងរបស់ចិន ក្នុងការការពារអធិបតេយ្យភាព សន្តិសុខ និងស្ថិរភាព និងគាំទ្រយ៉ាងមុតមាំ ចំពោះការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងភាពជ្រុលនិយមរបស់ប្រទេសចិន ៕

ដោយ ឈូក បូរ៉ា

To Top