បរទេស៖ ក្រសួងសុខាភិបាលរបស់ប្រទេសថៃ បានរាយការណ៍នៅថ្ងៃច័ន្ទថា ប្រទេសនេះមានកំណត់ត្រាឆ្លងថ្មីវីរុសកូវីដ១៩ ចំនួន ១១ ៧៨៤ នាក់ និងអ្នកស្លាប់ចំនួន ៨១ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ ករណីឆ្លងថ្មីដែលត្រូវបានរកឃើញនោះ គឺ ១១.៦៨៤ នាក់ រកឃើញក្នុងចំណោមប្រជាជនទូទៅ និង ១០០ នាក់ក្នុងចំណោមអ្នកទោសពន្ធនាគារ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី ១ ខែមេសានៅពេលរលកទី ៣ នៃជំងឺ Covid-19 បានចាប់ផ្តើម គឺមានអ្នកជម្ងឺ Covid-19 ចំនួន ៣៨៦ ៣០៧ នាក់ ក្នុងនោះ មានអ្នកជំងឺ ២៦២ ២២៥ នាក់ បានជាសះស្បើយវិញ។
ចាប់តាំងពីជំងឺរាតត្បាត បានចាប់ផ្តើមនៅដើមឆ្នាំមុន មានករណីជំងឺ Cov-១៩ ចំនួន ៤១៥ ១៧០ ករណី ត្រូវបានរកឃើញ ហើយក្នុងនោះ ២៨៩.៦៥១ នាក់ បានជាសះស្បើយ។ ក្នុងរលកទីបី ចំនួនអ្នកស្លាប់មានដល់ ៣.៣២៨ នាក់ ហើយចាប់តាំងពីដើមឆ្នាំ រាតត្បាតកាលពីដើមឆ្នាំមុន មានមនុស្ស ៣.៤២២ នាក់ បានស្លាប់ដោយសារតែជំងឺនេះ ៕
ប្រែសម្រួលៈ ណៃ តុលា
