ព័ត៌មានអន្តរជាតិ

អំពើបាញ់ប្រហារមួយ កើតឡើងនៅរដ្ឋ Northern California បណ្តាលឲ្យស្លាប់និងរបួស ៤នាក់

សាន់ហ្រ្វាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ថា ប៉ូលិសបាននិយាយថា មនុស្សម្នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតបានរងរបួស នៅក្នុងអំពើបាញ់ប្រហារមួយ កាលពីព្រឹកថ្ងៃអាទិត្យ នៅក្នុងក្រុង Walnut Creek ស្ថិតនៅរដ្ឋ Northern California នៃសហរដ្ឋអាមេរិក ។

ប៉ូលិសបានលើកឡើង នៅក្នុងបណ្តាញសង្គម Facebook ថា ប៉ូលិសក្នុងស្រុក បានឆ្លើយតបទៅនឹងករណីនេះ ក្រោយទទួលបាន សេចក្តីរាយការណ៍ពីអំពើ បាញ់ប្រហារមួយដែលបាន កើតឡើងនៅម៉ោងប្រមាណ ១និង៣៧នាទីព្រឹក ។

ប៉ូលិសបាននិយាយថា ជនរងគ្រោះម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និង៣នាក់ផ្សេងទៀតបានរងរបួស ដោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក ។ ប៉ូលិសបានឲ្យដឹងទៀតថា “នេះជាសកម្មភាពមួយដែល កំពុងធ្វើការស៊ើបអង្កេត” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top