ព័ត៌មានអន្តរជាតិ

ក្រសួងសុខាភិបាល វៀតណាម ស្នើឱ្យមន្ទីរពេទ្យទូទាំងប្រទេស ត្រៀមខ្លួន ដើម្បីព្យាបាល អ្នកជំងឺកូវីដ-១៩

បរទេស៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម បានស្នើសុំឱ្យមន្ទីរពេទ្យទូទាំងប្រទេសពង្រឹងសេវាពិនិត្យ និងព្យាបាល ដើម្បីធានាបាននូវធនធានគ្រប់គ្រាន់ សម្រាប់អ្នកជំងឺកូវីដ១៩ ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ការស្នើនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ -១៩ បន្ទាប់ពីការកើនឡើងនៃករណីឆ្លងថ្មី និងអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរ ជាពិសេសក្នុងការឆ្លើយតបទៅនឹងស្ថានភាពធ្ងន់ធ្ងរ នៅតាមតំបន់មួយចំនួន។

ក្រសួងសុខាភិបាល គឺតម្រូវឱ្យមន្ទីរពេទ្យទាំងអស់នៅថ្នាក់ស្រុក និងមន្ទីរពេទ្យកម្រិត ២ ត្រូវមានប្រព័ន្ធអុកស៊ីសែនកណ្តាលយ៉ាងហោចណាស់ពីរ និងរៀបចំឧបករណ៍និងធនធានមនុស្ស ដើម្បីអនុវត្តការព្យាបាលដែលមានលំហូរអ៊ុកស៊ីសែនខ្ពស់៕ប្រែសម្រួលៈ ណៃ តុលា

To Top