ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី៖ ពួកតាលីបង់ គួរតែបញ្ចប់កាន់កាប់ នៅអាហ្វហ្គានីស្ថាន

បរទេស៖ ប្រធានាធិបតីនៃប្រទេសតួកគី លោក Recep Tayyip Erdoğan នៅពេលថ្មីៗនេះ បានមានប្រសាសន៍ថា ពួកតាលីបង់ គួរតែបញ្ឈប់ការកាន់កាប់របស់ខ្លួន លើប្រទេសអាហ្វហ្គានីស្ថាន ដោយលោកគួរបង្ហាញថា វាកំពុងតែប្រើប្រាស់មធ្យោបាយខុស។

នៅក្នុងសន្និសីទកាសែតមួយ ក្នុងអំឡុងពេលលោកធ្វើដំណើរ ចាកចេញពីសាធារណរដ្ឋ លោក Northern Cyprus តាមសេចក្តីរាយការណ៍ បានថ្លែងយ៉ាងដូច្នេះថា “ពួកតាលីបង់គួរតែបញ្ឈប់ការកាន់កាប់ លើទឹកដីនៃបងប្អូនរបស់ខ្លួន”។

នាពេលបច្ចុប្បន្ននេះ ពួកបះបោរតាលីបង់បានបង្កើនការប្រមូលផ្តុំ ក្នុងដំណាក់កាលចុងក្រោយ នៃការដកទ័ពរបស់សហរដ្ឋអាមេរិក និងកងទ័ពបរទេសនានា ចេញពីទឹកដីនៃប្រទេសអាហ្វហ្គានីស្ថាន ដើម្បីបើកការវាយលុក យ៉ាងលឿននៅទូទាំងប្រទេស។

គួរបញ្ជាក់ថា ពួកតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ ត្រូវបានគេជឿថា បានគ្រប់គ្រងលើពាក់កណ្ដាល ក្នុងចំណោមស្រុកចំនួន ៤០០នៅក្នុងប្រទេស ច្រកព្រំដែនសំខាន់ៗមួយចំនួន ក៏ដូចជាធ្វើការឡោមព័ទ្ធទៅលើ ទីរួមខេត្តសំខាន់ៗជាច្រើនផងដែរ ៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top