ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងធ្វើទស្សនកិច្ចសិង្ហបុរី វៀតណាមនិងហ្វីលីពីន

បរទេស៖ លេខាធិការព័ត៌មាន មន្ទីរបញ្ចកោណ លោក John Kirby បានប្រកាសនៅថ្ងៃចន្ទសប្ដាហ៍នេះថា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin នឹងធ្វើទស្សនកិច្ចប្រទេសសិង្ហបុរី វៀតណាមនិងហ្វីលីពីន ចាប់ពីចុងសប្ដាហ៍នេះទៅ ហើយនេះជាដំណើរទស្សនកិច្ច មកកាន់តំបន់អាស៊ីអាគ្នេយ៍ដំបូង ធ្វើឡើងដោយសមាជិកជាន់ខ្ពស់ នៃរដ្ឋបាលលោក បៃដិន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក John Kirby បាននិយាយប្រាប់ថា ដោយធ្វើដំណើរចាកចេញនៅថ្ងៃសុក្រ លោក Lloyd Austin នឹងចូលឈប់នៅរដ្ឋអាឡាស្កា មុនពេលធ្វើដំណើរឆ្ពោះ មកកាន់តំបន់អាស៊ីអាគ្នេយ៍ ហើយនៅក្នុងប្រទេសសិង្ហបុរី លោកនឹងថ្លែងសុន្ទរកថា នៅក្នុងព្រឹត្តិការណ៍មួយ រៀបចំឡើងដោយវិទ្យាស្ថានអន្តរជាតិ ដើម្បីសិក្សាយុទ្ធសាស្ត្រ។

លេខាធិការព័ត៌មានមន្ទីរបញ្ចកោណរូបនេះ បានបន្តយ៉ាងដូច្នេះថា “ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី Austin នេះ នឹងបង្ហាញពីសារៈសំខាន់ នៃរដ្ឋបាលលោក បៃដិន និងលោកស្រី ហារីស ផ្តោតលើអាស៊ីអាគ្នេយ៍ និងលើអាស៊ាន ថាជាផ្នែកដ៏សំខាន់មួយនៃ ការស្ថាបនាឡើងនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក”។

ផ្ទាំងពាណិជ្ជកម្ម

លោកបានបន្តទៀតដូច្នេះថា “ដំណើរទស្សនកិច្ចនេះ នឹងបង្ហាញឲ្យឃើញនូវការប្តេជ្ញា ដ៏រឹងមាំយូរអង្វែងរបស់សហរដ្ឋអាមេរិក ចំពោះតំបន់ និងចំណាប់អារម្មណ៍របស់យើង ក្នុងការរក្សាបទបញ្ជាអន្តរជាតិ ផ្អែកលើក្រឹតក្រមច្បាប់ នៅក្នុងតំបន់ និងលើកកម្ពស់អព្យាក្រឹតភាព របស់អាស៊ាន” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top