ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក និងមហាក្សត្រហ្ស៊កដានី ពិភាក្សាគ្នាលើបញ្ហាទំនាក់ទំនង និងបញ្ហាក្នុងតំបន់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden និងព្រះមហាក្សត្រនៃប្រទេសហ្ស៊កដានី King Abdullah II ដែលកំពុងបំពេញទស្សនកិច្ចនៅអាមេរិក បានជួបពិភាក្សាគ្នាទៅលើបញ្ហាជាច្រើន ដូចជាទំនាក៉ទំនងទ្វេភាគី ព្រមទាំងបញ្ហាក្នុងតំបន់
ផងដែរ។

នៅមុនជំនួបទ្វេភាគីលើកនេះលោក Biden បានធ្វើការលើកឡើងអំពីការ ដឹងគុណចំពោះព្រះមហាក្សត្រ Abdullah II ចំពោះ ទំនាក់ទំនងដ៏ស្ថិតស្ថេរនិង
យុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក ក្នុងពេលវេលាកន្លងមកហើយប្រទេសទាំងពីរ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ បែបនេះបន្ថែមទៀត។

សេតវិមានបានបញ្ជាក់ នៅក្រោយកិច្ចប្រជុំថាលោក Biden នៅតែបន្តរក្សាជំហដំណោះស្រាយរដ្ឋ២ឬ Two-States Solution ចំពោះបញ្ហាជម្លោះរវាងអ៊ីស្រាអ៊ែល
និងប៉ាឡេស្ទីន ទៅកាន់ប្រទេសហ្ស៊កដានី ដែលបច្ចុប្បន្នបានដើរតួជាអ្នកថែរក្សា ទីកន្លែងសាកសិទ្ធសម្រាប់ជនមូស្លីម នៅក្នុងទីក្រុងយេរូសាឡឺម ៕

ប្រែសម្រួល៖ ស៊ុន លី

To Top