ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ឲ្យដំបូន្មាន បន្ធូរបន្ថយ ការរឹតត្បិត រាល់ការធ្វើដំណើរ សម្រាប់ប្រទេសឥណ្ឌា និងប៉ាគីស្ថាន

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ចេញដោយក្រសួងការបរទេស សហរដ្ឋអាមេរិក បានផ្តល់យោបល់ ស្តីពីការធ្វើដំណើរ ដែលទាក់ទង ទៅនឹងជំងឺកូវីដ-១៩ សម្រាប់ពលរដ្ឋរបស់ខ្លួន ទៅកាន់ប្រទេសឥណ្ឌា ឲ្យនៅត្រឹម“ កម្រិតទី៣ នៃការធ្វើដំណើរ ដែលត្រូវបានពិចារណាឡើងវិញ ។

ក្រុមប្រឹក្សានេះបាននិយាយថា ការប្រឹក្សាសម្រាប់ប្រទេសប៉ាគីស្ថាន ត្រូវបានបន្ធូរបន្ថយស្រដៀងគ្នាដែរ ។ ការណែនាំខាងលើ ដែលទាក់ទងនឹងជំងឺកូវីដ-១៩ ពីមុនគឺកម្រិតខ្ពស់បំផុតទី៤ “កុំឲ្យធ្វើដំណើរ” ។
ករណីឆ្លងជំងឺប្រចាំថ្ងៃ របស់ប្រទេសឥណ្ឌា បានធ្លាក់ចុះដល់៤ខែ បន្ទាប់ពីរលកទី២ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធថែទាំសុខភាព។ ប៉ុន្តែក្រុមអ្នកជំនាញ បានព្រមានដល់អាជ្ញាធរ ប្រឆាំងនឹងការបើកឡើងវិញ នូវទីក្រុងនានាយ៉ាងឆាប់រហ័ស និងបានសម្តែងការព្រួយបារម្ភ អំពីភាពចង្អៀតណែនតាន់តាប់ នៅតាមតំបន់ទេសចរណ៍នានា ។

ការសម្រេចចិត្តនេះ មិនប៉ះពាល់ដល់ការរឹតត្បិត ការធ្វើដំណើរក្នុងខែឧសភា ដែលរារាំងពលរដ្ឋអាមេរិកាំង ស្ទើរតែទាំងអស់ មិនឱ្យចូលសហរដ្ឋអាមេរិក ដែលបានមករស់នៅ ក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយ ។

ការរឹតបន្តឹងការធ្វើដំណើរស្រដៀងគ្នានេះ មានសម្រាប់អាហ្វ្រិកខាងត្បូង ចិន អ៊ីរ៉ង់ ប្រេស៊ីល ចក្រភពអង់គ្លេស អៀរឡង់និងប្រទេស ចំនួន២៦នៅអឺរ៉ុប ដែលអនុញ្ញាតឱ្យ ធ្វើដំណើរឆ្លងកាត់ព្រំដែន ដោយបើកចំហ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top