ព័ត៌មានអន្តរជាតិ

ចិន ចោទអាមេរិកវិញថា ជាជើងឯកវាយប្រហារ តាមអ៊ីធឺណិតលើពិភពលោក និងរិះគន់សម្ព័ន្ធមិត្ដ ក្រុងវ៉ាស៊ីនតោន

ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិកបានប្រឌិតការចោទប្រកាន់ ដែលខ្លួនបានធ្វើការវាយលុកក្រុមហ៊ុន Microsoft យ៉ាងខ្លាំង ដោយរាប់បញ្ចូលថា ទីក្រុងវ៉ាស៊ីនតោន គឺជា“ ជើងឯកពិភពលោក” នៃការវាយប្រហារតាមអ៊ីនធឺណិត ខណៈពេលដែលកំពុងវាយឆ្មក់ ជាមួយសម្ព័ន្ធមិត្តអាមេរិក ចំពោះការចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ស្តីពីការថ្កោលទោស។

សហរដ្ឋអាមេរិក បានចោទប្រកាន់ទីក្រុងប៉េកាំង ពីបទវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត នៅខែមីនានៅលើក្រុមហ៊ុន Microsoft ដែលជាម៉ាស៊ីនមេអ៊ីម៉ែលកំពូលមួយ សម្រាប់សាជីវកម្មនៅជុំវិញពិភពលោក និងបានចោទប្រកាន់ជនជាតិចិនចំនួន ៤នាក់ ពីបទវាយប្រហារខាងលើនេះ។

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានលើកឡើងថា ការវាយប្រហារនេះគឺជាផ្នែកមួយនៃ“ គំរូនៃអាកប្បកិរិយា ដែលមិនទទួលខុសត្រូវ ការរំខាន និងអស្ថិរភាពនៅក្នុងប្រព័ន្ធអ៊ីនធឺណិត” ។

លោក Blinken បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងសន្តិសុខរដ្ឋចិន ឬហៅកាត់ថា MSS បានពង្រឹងប្រព័ន្ធអេកូឡូស៊ីរបស់ក្រុម Hacker តាមកិច្ចសន្យាព្រហ្មទណ្ឌ ដែលអនុវត្តទាំងសកម្មភាព ដែលគាំទ្រដោយរដ្ឋ និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដើម្បីចំណេញហិរញ្ញវត្ថុផ្ទាល់ខ្លួន។

នៅក្នុងសេចក្តីប្រកាសដំណាលគ្នា ក្រសួងយុត្តិធម៌អាមេរិក បានឲ្យដឹងថា ជនជាតិចិនចំនួន ៤នាក់ ត្រូវបានចោទប្រកាន់ពីបទ លួចទិន្ន័យកុំព្យូទ័ររបស់ក្រុមហ៊ុន សាកលវិទ្យាល័យ និងអង្គភាពរដ្ឋាភិបាលរាប់សិប នៅសហរដ្ឋអាមេរិក និងនៅក្រៅប្រទេសចន្លោះ ឆ្នាំ២០១១- ២០១៨ ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកនៅតែ បំពេញការស៊ើបអង្កេតមួយ មុនពេលចាត់វិធានការតបតនានា ហើយបានយកភាពស្របគ្នា ជាមួយការវាយលុកតាមអ៊ីនធឺណិត ដែលគួរឱ្យស្អប់ខ្ពើមដែលត្រូវបាន បង្ហាញដោយមន្ដ្រីលោកខាងលិច ទៅប្រទេសរុស្ស៊ី។

លោក បៃដិន បានប្រាប់អ្នកយកព័ត៌មានថា “រដ្ឋាភិបាលចិន មិនដូចរដ្ឋាភិបាលរុស្ស៊ីនោះទេ ដែលមិនធ្វើរឿងនេះដោយខ្លួនពួកគេ ប៉ុន្តែកំពុងការពារអ្នកដែលកំពុងធ្វើ ហើយប្រហែលជាអាចជួយពួកគេបាន” ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដាក់ការទូតនៅទីក្រុងប៉េកាំង សហរដ្ឋអាមេរិកបានសម្របសម្រួល សេចក្តីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃចន្ទជាមួយសម្ព័ន្ធមិត្ត ដូចជាសហភាពអឺរ៉ុប អង់គ្លេស អូស្ត្រាលីកាណាដា ញូហ្សេឡែន ជប៉ុន និងណាតូ ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top