ព័ត៌មានអន្តរជាតិ

វៀតណាម ជោគជ័យផលិតបានវ៉ាក់សាំង របស់រុស្សីជាលើកដំបូង ក្នុងប្រទេសរបស់ខ្លួន

បរទេស៖នៅថ្ងៃពុធនេះ ប្រទេសរុស្សីបានប្រកាសថា កញ្ចប់វ៉ាក់សាំង Sputnik V មួយចំនួនត្រូវបានផលិតបានរួចរាល់ជាលើកដំបូង ហើយនៅក្នុងប្រទេសវៀតណាមដើម្បីអាចយក មកដោះស្រាយបញ្ហាវាយប្រហារ សាជាថ្មីដោយសារកូវីដ។

កញ្ចប់វ៉ាក់សាំងដែលត្រូវបានផលិតនេះ ទោះបីជាយ៉ាងណាក្តីត្រូវបានគេចាត់ទុកថា ជាវ៉ាក់សាំងសម្រាប់តេស្តនៅឡើយ គឺជាការសហការគ្នារវាងរដ្ឋាភិបាល រុស្សីជាមួយនឹងក្រុមហ៊ុនរដ្ឋវៀតណាម Vabiotech ដែលក្នុងនោះ ទទួលបាន ការគាំទ្រហិរញ្ញវត្ថុទាំងស្រុងដោយ Sputnik V។

យោងតាមការបញ្ជាក់បន្ថែម ដោយរុស្សីបានឲ្យដឹងដែរថាវ៉ាក់សាំងដែលផលិតរួចរាល់ ជាលើកដំបូងនៅក្នុងប្រទេសវៀតណាម ទាំងនោះនឹងត្រូវបញ្ចូនទៅដល់ដៃក្រុមហ៊ុនអ្នកផលិត នៅក្នុងទីក្រុងមូស្គូដើម្បីធ្វើការត្រួតពិនិត្យ
គុណភាពជាមុនសិន។

ប្រធានក្រុមហ៊ុន Vabiotech លោក Dat Tuan Do បានសំដែងការស្វាគមន៍យ៉ាងខ្លាំងចំពោះការប្រកាសនេះហើយនិយាយថាវានឹងងាចជួយទៅដល់ប្រតិបត្តិការចាក់វ៉ាក់សាំងនៅក្នុងប្រទេសវៀតណាមផងនិងប្រទេសក្នុង តំបន់ផង ពីព្រោះថាវ៉ាក់សាំងនេះនឹងប្រកបទៅដល់គុណភាព ជាពិសេសតម្លៃសមរម្យទៀតផង៕ ប្រែសម្រួល៖ស៊ុនលី


To Top