ព័ត៌មានអន្តរជាតិ

មន្ត្រីការទូតជាន់ខ្ពស់ ​អាមេរិក នឹងធ្វើទស្សនកិច្ចចិន

បរទេស៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បាននិយាយប្រាប់ នៅថ្ងៃពុធនេះថា អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman នឹងធ្វើដំណើរ ទៅទស្សនកិច្ច ប្រទេសចិន នៅចុងសប្ដាហ៍នេះ ហើយនេះជាដំណើរទស្សនកិច្ចមួយ ធ្វើឡើងស្របពេល មានភាពតានតឹងកើនឡើង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។

តាមសេចក្តីរាយការណ៍ លោកស្រី Wendy Sherman នឹងជួបជាមួយ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងមន្ត្រីចិនដទៃទៀត នៅក្នុងទីក្រុង Tianjin នាថ្ងៃអាទិត្យចុងសប្ដាហ៍ ជាផ្នែកនៃដំណើរទស្សនកិច្ច មកកាន់អាស៊ី របស់លោកស្រី ដែលក៏នឹងទៅកាន់ ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង និងប្រទេសម៉ុងហ្គោលីផង។

លោកស្រីនឹងក្លាយជា មន្ត្រីជាន់ខ្ពស់បំផុត របស់អាមេរិក ដែលធ្វើទស្សនកិច្ចប្រទេសចិន គិតចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន ឡើងកាន់តំណែងមក ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងទីប្រឹក្សាសន្តិសុខជាតិ

លោក Jake Sullivan បានជួបរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងមន្ត្រីការទូតជើងចាស់ លោក នៅក្នុងទីក្រុង Anchorage រដ្ឋអាឡាស្កា កាលពីខែមីនា។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី Wendy Sherman នេះ គឺត្រូវបានធ្វើឡើងក្រោយមាន ការធ្លាក់ចុះជាខ្លាំង ក្នុងចំណងមិត្តភាព អាមេរិក-ចិន ដែលជាប់់គាំងស្រាប់ហើយ ត្រឹមតែក្នុងរយៈពេល ២សប្ដាហ៍កន្លងទៅ និងមានសំនួរចោទសួរ អំពីមូលហេតុ ដែលដំណើរទស្សនកិច្ចនេះ មិនត្រូវបានប្រកាស ក្នុងពេលដំណាលគ្នា នៃដំណើរទស្សនកិច្ចផ្សេងទៀត របស់លោកស្រី មកកាន់តំបន់នេះ៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top