ព័ត៌មានអន្តរជាតិ

តម្លៃអគ្គិសនី នៅអេស្បាញ កើនឡើងខ្ពស់ មិនធ្លាប់មានពីមុន

បរទេស៖យោងតាមការបញ្ជាក់ដោយអង្គភាព ទទួលបន្ទូកកិច្ចការងារគ្រប់គ្រងអគ្គិសនី របស់ប្រទេសអេស្បាញ ហៅកាត់ថា OMIE នៅថ្ងៃពុធនេះបានអះអាងថា តម្លៃអគ្គិសនី ជាមធ្យមសម្រាប់អតិថិជនដែលយកទៅធ្វើអាជីវកម្មបន្ត នៅក្នុងប្រទេសពេលនេះបានកើនឡើង ដល់តម្លៃបំបែកកំណត់ត្រាមិនធ្លាប់មាន ពីមុនមកគឺ១០៦,៥៧ អ៊ឺរ៉ូក្នុងមួយមេហ្គាវ៉ាត់។

ប្រភពដដែលបានបញ្ជាក់ទៀតថាតម្លៃអគ្គិសនី ក៏នឹងអាចកើនឡើងដល់ទំហំអតិប្បរិមា ១១០,៦៤ អ៊ឺរ៉ូ ក្នុងមួយមេហ្គាវ៉ាត់និងទាបបំផុត១០០,៨៣ អ៊ឺរ៉ូ ក្នុងមួយមេហ្គាវ៉ាត់ហើយក្នុងនោះកត្តាដែលនាំឲ្យតម្លៃ កើនឡើងនោះមានដូចជាតម្លៃហ្កាស ឡើងថ្លៃច្បាប់ថ្មីពាក់ព័ន្ធទៅនឹងបញ្ហាបំពុលអាកាសព្រម ទាំងការចាប់ផ្តើមនៃការចែកចាយថា មពលកើតឡើង។

ជាការឆ្លើយតបផងដែររដ្ឋាភិបាលនៃប្រទេសអេស្បាញ ក៏បានអនុវត្តការបន្ថយពន្ធទៅ លើការលក់អគ្គិសនីពី២១ភាករយ មកត្រឹមតែ១០ភាគរយ រហូតដល់ចុងឆ្នាំហើយទំលាក់ពន្ធ
សម្រាប់អ្នកផលិតអគ្គិសនី មកត្រឹមតែ៧ភាគរយ ប៉ុណ្ណោះក្នុងរយៈពេល៣ខែ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top