ព័ត៌មានអន្តរជាតិ

យោធាអាមេរិក និងកងកម្លាំង ការពារជាតិ ហ្សកហ្ស៊ី ត្រៀមធ្វើសមយុទ្ធ Agile Spirit

បរទេស ៖ កងទ័ពអាមេរិកប្រចាំ នៅអឺរ៉ុប និងអាហ្វ្រិក បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា យោធាសហរដ្ឋអាមេរិក និងកងកម្លាំងការពារជាតិ ហ្សកហ្ស៊ី យោធាសហរដ្ឋអាមេរិក និងកងកម្លាំងការពារជាតិ ហ្សកហ្ស៊ី កំពុងតែត្រៀមចាប់ផ្តើម ធ្វើសមយុទ្ធ Agile Spirit មានរយៈពេល២សប្ដាហ៍ ក្នុងសប្ដាហ៍ក្រោយ នៅតាមតំបន់ហ្វឹកហាត់ និងមូលដ្ឋាន យោធាមួយចំនួន របស់ប្រទេសហ្សកហ្ស៊ី ។

នៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយ ក្រុមមន្ត្រីអាមេរិកបាននិយាយប្រាប់ថា នៅក្នុងឆ្នាំនេះ សមយុទ្ធ Agile Spirit ចាប់ផ្តើម នៅថ្ងៃទី២៦ ខែកក្កដា ដោយធ្វើពិធីបើកនៅមូលដ្ឋាន កងទ័ពអាកាស Senaki ហើយប្រព្រឹត្តទៅ រហូតដល់ថ្ងៃទី០៦ ខែសីហា ដោយបិទកម្មវិធីវិញ នៅតំបន់ហ្វឹកហាត់ Orpholo ក្នុងប្រទេសហ្សកហ្ស៊ីដដែល ។

តាមសេចក្តីរាយការណ៍ សមយុទ្ធនេះ នឹងមានការចូលរួមដោយបុគ្គលិកយោធា អាមេរិកចំនួន៧០០នាក់ និងកងទ័ពហ្សកហ្ស៊ី ចំនួន១.៦០០នាក់ ជាមួយនឹងកងទ័ព២៥០ផ្សេងទៀត មកពីប្រទេសចូលរួមដទៃផ្សេងទៀត ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រុមមន្ត្រីកងទ័ពអាមេរិកប្រចំាំនៅអឺរ៉ុបនិងអាហ្វ្រិក បាននិយាយយ៉ាង ដូច្នេះថា “សមយុទ្ធលំដាប់ កងពលតូច នឹងរួមបញ្ចូលនូវសមយុទ្ធថ្នាក់ ទីបញ្ជាការ ការហ្វឹកហាត់នៅលើទីលាន និងសមយុទ្ធបាញ់គ្រាប់ពិត ពហុជាតិចម្រុះ” ៕ ប្រែសម្រួល៖ប៉ាង កុង

To Top