បរទេស៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់ចិនមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនមិនអាច ទទួលយកគម្រោងរបស់អង្គការ សុខភាពពិភពលោក សម្រាប់គម្រោង ទីពីរនៃការសិក្សា អំពីប្រភពនៃជម្ងឺកូវីដ១៩បាននោះទេ។
លោក Zeng Yixin អនុរដ្ឋមន្ត្រីសុខាភិបាលជាតិ បាននិយាយថា លោកមានការភ្ញាក់ផ្អើលចំពោះការស្នើធ្វើការ ស៊ើបអង្កេតបន្ថែមទៀត ចំពោះប្រភពនៃជម្ងឺរាតត្បាត ហើយជាពិសេសនោះ គឺទ្រឹស្តីដែលថា មេរោគនេះអាចលិចធ្លាយ ចេញពីមន្ទីរពិសោធន៍របស់ប្រទេសចិន។
យោងតាមសេចក្តីរាយការណ៍ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Zeng Yixin បានធ្វើការបដិសេធចំពោះទ្រីស្តីអំពីការ លិចធ្លាយចេញពីមន្ទីរពិសោធន៍ ថាជាពាក្យចចាមអារាម ដែលផ្ទុយពីការយល់ដឹងនិងវិទ្យាសាស្ត្រ។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលចិនរូបនេះ បាននិយាយនៅក្នុងសន្និសីទកាសែតមួយ ដែលស្នើឲ្យដោះស្រាយរឿងប្រភពជម្ងឺកូវីដ១៩នោះយ៉ាងដូច្នេះថា “វាទៅមិនរួចនោះទេចំពោះយើង ដើម្បីទទួលយកគម្រោងស៊ើបអង្កេតប្រភពជម្ងឺនោះ”៕
ប្រែសម្រួល៖ប៉ាង កុង