Covid-19

កាលពីថ្ងៃសុក្រ វៀតណាម ប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ រហូតដល់ ៧ ៣០៧នាក់

ហាណូយ៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម បានឱ្យដឹងថា ប្រទេសវៀតណាមកាលពីថ្ងៃសុក្រ បានកត់ត្រាករណីឆ្លងវីរុសកូវីដ១៩ ដែលមិនធ្លាប់មានក្នុងរយៈពេលមួយថ្ងៃ គឺរហូតទៅដល់ ៧.៣០៧ ករណី។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ការឆ្លងថ្មីរួមមានករណីសហគមន៍ចំនួន ៧ ២៩៥ ករណី និងការនាំចូលចំនួន ១២ ករណី ដែលត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក នៅពេលមកដល់វៀតណាម។

ចំនួនសរុបនៃករណីឆ្លងវីរុសកូវីដ ១៩ បានឈានដល់ ៨១ ៦៧៨ ករណី ក្នុងនោះមាន ៧៩ ៥៣៧ ករណីឆ្លងក្នុងស្រុក និងករណីនាំចូលមាន ២ ១៤១ករណី ។

ទីក្រុងហូជីមិញនៅតែឈរនៅលើគេ ក្នុងបញ្ជីអ្នកឆ្លងច្រើនជាងគេចំនួន ៤ ៩១៣ករណី បន្ទាប់មកខេត្តបាងដុង (៦០៨ ករណី) ខេត្តឡុងអាន (៦០២ ករណី) ខេត្តតៀននិញ (២១២ ករណី) និងខេត្តអងធាង (១២៩ ករណី) ៕

ប្រែសម្រួលៈ ណៃ តុលា

To Top