ព័ត៌មានអន្តរជាតិ

បញ្ហាទឹកភ្លៀងនៅឥណ្ឌា បណ្តាលឲ្យពលរដ្ឋ តិចបំផុត១៣៦នាក់ បាត់បង់ជីវិត

ម៉ុមបៃ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ថា រដ្ឋាភិបាលបានឲ្យដឹង កាលពីថ្ងៃសុក្រថា សរុបអ្នកស្លាប់ចំនួន១៣៦នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលមានពាក់ព័ន្ធ នឹងឧប្បត្តិហេតុទឹកភ្លៀង ក្នុងរយៈពេល ៤៨ម៉ោងកន្លងទៅនេះ នៅរដ្ឋ Maharashtra ដែលស្ថិតនៅភាគខាងលិចប្រទេស ។

ឧប្បត្តិហេតុបានកើតឡើង ដោយសារតែមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង បង្កជាគ្រោះបាក់ដី និងគ្រោះទឹកជំនន់ នៅក្នុងតំបន់ជាច្រើន ដែលអ្នកស្លាប់ភាគច្រើន ជាអ្នកស្រុកដែនដីឆ្នេរសមុទ្រ ក្នុងស្រុក Raigad និងនៅក្នុងស្រុក Satara ស្ថិតនៅភាគខាងលិចប្រទេស ។

ជាមួយគ្នានេះដែរ ពលរដ្ឋជាង៣.៩០០នាក់ បានធ្វើការជម្លៀសខ្លួន ចេញ និងប្រមាណ២.០០០នាក់រស់នៅ ក្នុងជំរុំសង្គ្រោះ ។ រដ្ឋខាងលើបានរាយការណ៍មកថា មនុស្សចំនួន៥៥នាក់ កំពុងបាត់ខ្លួន ជាមួយគ្នានេះដែរ មាន៧០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងឧប្បត្តិហេតុផ្សេងៗគ្នា ។ មនុស្សមួយចំនួនទៀត នៅជាប់គាំងក្រោមគំនរបាក់បែក នៅក្នុងស្រុក Raigad ហើយប្រតិបត្តិការ ជួយសង្គ្រោះបានធ្វើឡើង ។

នាវាជើងទឹកឥណ្ឌា ដែលមានក្រុមមួយចំនួន មកពីកងទ័ពឆ្លើយតប នឹងគ្រោះមហន្តរាយជាតិ បានបើកប្រតិបត្តិការ ក្នុងការជួយសង្គ្រោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top