ព័ត៌មានអន្តរជាតិ

ហក់ឡើងទៀតហើយ! ជំងឺកូវីដ-១៩ បង្កការឆ្លងថ្មីបន្ថែមទៀត នៅក្នុងប្រទេសឡាវ ដែលជាតួរលេខខ្ពស់ មិនធ្លាប់មាន

វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលឡាវ បានឲ្យដឹងថា ប្រទេសឡាវ បានរាយការណ៍ថា មានអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ នៅក្នុងកំណត់ត្រា ខ្ពស់បំផុតប្រចាំថ្ងៃ គិតត្រឹមថ្ងៃសៅរ៍នេះ បានកើនឡើងលើសពីកំណត់ត្រាមុន ដែលមានចំនួនត្រឹមតែ ២៥៦នាក់ កាលពីថ្ងៃព្រហស្បតិ៍ តែពេលនេះ មានដល់ទៅ២៧៨នាក់ ។

លោក Phonepaserd Sayamoungkhoun អគ្គនាយករងនៃអគ្គនាយកដ្ឋាន ត្រួតពិនិត្យជំងឺតាមសហគមន៍ ចំណុះឲ្យក្រសួងសុខាភិបាល បានប្រាប់ឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានរៀបចំឡើង នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃសៅរ៍នេះថា គណៈកម្មាធិការអន្តរាគមន៍ថ្នាក់ជាតិ ទប់ស្កាត់ជំងឺកូវីដ-១៩ និងត្រួតពិនិត្យជំងឺ បានរាយការណ៍ថា មានអ្នកនាំចូលថ្មីចំនួន ២៧៨នាក់ និងមិនមានអ្នកឆ្លង ក្នុងសហគមន៍ឡើយ ។

លោក Phonepaserd បានឲ្យដឹងថា ករណីនាំចូលត្រូវបានរកឃើញ ក្នុងចំណោមកម្មករ ដែលបានវិលត្រឡប់ ពីប្រទេសជិតខាង ។

ក្នុងចំណោមអ្នកនាំចូល ទាំងនោះ ចំនួន១៩៨នាក់ ត្រូវបានរាយការណ៍ ឲ្យដឹងនៅខេត្ត Savannakhet ចំនួន៥៣នាក់ នៅខេត្ត Champasak ហើយ៩នាក់នៅខេត្ត Saravan និង Bolikhamxay ហើយ៥នាក់នៅខេត្ត Khammuan និង៤នាក់ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ។

គិតត្រឹមថ្ងៃសៅរ៍ សរុបចំនួនអ្នកឆ្លង ជំងឺកូវីដ-១៩នៅក្នុងប្រទេសឡាវ ដែលនាំឲ្យកើនឡើង ដល់៤.៦២០នាក់ ដែលមានអ្នកស្លាប់ចំនួន៥នាក់ ។

សរុបអ្នកជំងឺកូវីដ-១៩ ចំនួន២.៨៣០នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញ ពីមន្ទីរពេទ្យនានា ៕​ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top