Covid-19

កាន់តែធ្ងន់ហើយ! ថៃឡង់ដ៏ មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី លើសពី ១៥.០០០នាក់

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលតាមដានស្ថានភាពកូវីដ-១៩ បានចេញរបាយការណ៍មួយឲ្យដឹងថា ប្រទេសថៃឡង់ដ៏ នៅថ្ងៃអាទិត្យនេះ បានចុះបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១៥.៣៣៥នាក់ ដែលជាថ្ងៃទី៩ ហើយដែលបានបង្ហាញលើតារាង នៃការកើនឡើងអ្នកឆ្លងប្រចាំ ថ្ងៃខ្ពស់បំផុតលើសពី ១០.០០០នាក់ ។

យោងតាមរបាយការណ៍របស់ មជ្ឈមណ្ឌលខាងលើបានឲ្យដឹងថា ក្នុងចំណោមករណីថ្មី ចំនួន១១.៧៥៩នាក់ ត្រូវបានរកឃើញនៅមន្ទីរពេទ្យ ហើយ ២.៩១៦នាក់ ត្រូវបានគេបញ្ជាក់តាមការធ្វើតេស្តសកម្ម នៅក្នុងសហគមន៍ និងកន្លែងបម្រើការការងារ ហើយ៦៤១នាក់ ធ្វើតេស្តសកម្មនៅក្នុងពន្ធនាគារ និង១៩នាក់ ជាអ្នកនាំចូលពីខាងក្រៅ ។

នៅថ្ងៃអាទិត្យនេះ ប្រទេសថៃឡង់ដ៏ ត្រូវបានគេបញ្ជាក់ថា មានអ្នកស្លាប់១២៩នាក់ ដោយសារជំងឺកូវីដ-១៩ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៤.០៥៩នាក់ ។

ចាប់តាំងពីឆ្នាំមុន ប្រទេសថៃឡង់ដ៏ បានបញ្ជាក់ថា មាន៤៩៧.៣០២ករណី ជាមួយគ្នានេះដែរ អ្នកជំងឺចំនួន ១៥៨.៥៥០នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ ។

លោក Anucha Burapachaisri អ្នកនាំពាក្យរបស់រដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ទន្ទឹមនឹងនេះដែរ ក្រសួងសុខាភិបាលសាធារណៈ មានផែនការចែកចាយឧបករណ៍ តេស្តរកមេរោគបង្កជំងឺកូវីដ-១៩ប្រមាណ៨,៥លានប្រអប់ ដែលកន្លងមកចំនួនអ្នកឆ្លងជំងឺ បានហក់ឡើងខ្ពស់នៅទូទាំងប្រទេស ចន្លោះខែសីហា និងខែកញ្ញា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top