ព័ត៌មានអន្តរជាតិ

ចិន ជំរុញអាមេរិក ឱ្យផ្លាស់ប្តូរផ្នត់ គំនិតខុសទិសដៅ និងគោលនយោបាយ គ្រោះថ្នាក់របស់ខ្លួន

ប៉េកាំង ៖ អនុរដ្ឋមន្រ្តីការបរទេសចិន លោក Xie Feng បានទទូចឱ្យសហរដ្ឋអាមេរិក ផ្លាស់ប្តូរផ្នត់គំនិត ដែលខុសទិសដៅខ្ពស់ និងគោលនយោបាយ ប្រកបដោយគ្រោះថ្នាក់ថាទំនាក់ទំនងចិន-អាមេរិក គឺស្ថិត នៅក្នុងភាពស្ថិតស្ថេរជាមូលដ្ឋាន ដោយសារតែជនជាតិ អាមេរិកមួយចំនួន បានបង្ហាញប្រទេសចិនថា ជា“ សត្រូវដែលស្រមើស្រមៃ” ។

លោក Xie បានធ្វើការកត់សម្គាល់នេះ នៅថ្ងៃច័ន្ទក្នុងពេលជួបពិភាក្សា ជាមួយអនុរដ្ឋមន្រ្តីការបរទេស អាមេរិក លោកស្រី Wendy Sherman ដែលកំពុងបំពេញទស្សនកិច្ច នៅទីក្រុងធានជីង ពីថ្ងៃទី២៥ ដល់ ២៦ ខែកក្កដា ។

អនុរដ្ឋមន្រ្តីការបរទេស អាមេរិកលោកស្រី Wendy Sherman កំពុងធ្វើដំណើរទៅប្រទេសចិនសម្រាប់ដំណើរ ទស្សនកិច្ចរយៈពេលពីរថ្ងៃ ដោយចាប់ផ្តើម នៅថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងកំឡុងពេលដែលលោកស្រីគ្រោង នឹងជួបជាមួយអ្នកការទូត ជាន់ខ្ពស់របស់ចិន នៅទីក្រុងឆ្នេរធានជីន ប្រទេសចិន ។

ចំពោះទំនាក់ទំនងដ៏តានតឹង ដែលមានសារៈសំខាន់ជាសកល ការសន្ទនាត្រូវបានស្វាគមន៍ និងរំពឹងថា នឹងនាំមកនូវវឌ្ឍនភាពជាក់ស្តែង។

ដើម្បីធ្វើឱ្យការចរចារវាងភាគីទាំងពីរទទួលបានផ្លែផ្កា វាចាំបាច់សម្រាប់ភាគីសហរដ្ឋអាមេរិក ដើម្បីបង្ហាញភាពស្មោះត្រង់ និង ធ្វើការជាមួយប្រទេសចិន ដើម្បីបង្កើតនូវខ្សែ ការពារមួយ សម្រាប់ការអភិវឌ្ឍរយៈពេលវែង នៃអ្វីដែលចាត់ទុកថា ជាទំនាក់ទំនងទ្វេភាគី សំខាន់បំផុត របស់ពិភពលោក។

ការណ៍នោះចាប់ផ្តើម ជាមួយទីក្រុងវ៉ាស៊ីនតោន ដោយបញ្ឈប់សកម្មភាព ដ៏គឃ្លើនរបស់ខ្លួន ដែលជ្រៀតជ្រែកយ៉ាងខ្លាំង ដល់កិច្ចការផ្ទៃក្នុងរបស់ចិន និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ចិន ។

វាជារឿងគួរឱ្យសោកស្តាយ ដែលរដ្ឋបាលអាមេរិកបច្ចុប្បន្នហាក់ ដូចជានៅតែប្រកាន់យកគោល ការណ៍របស់ខ្លួន ពីគោលនយោបាយរបស់ចិន នៃសេតវិមានមុនៗ ។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ទីក្រុងវ៉ាស៊ីនតោន បានបន្តនិយាយបង្កាច់បង្ខូចប្រទេសចិន លើបញ្ហាមួយចំនួនដូចជា ប្រភពដើមនៃជំងឺកូវីដ-១៩ ការការពារសិទ្ធិមនុស្ស និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ហើយបាននិងកំពុងស្វែងរកបង្កើតសម្ព័ន្ធមិត្តប្រឆាំងចិន ជាមួយសម្ព័ន្ធមិត្ត សន្ធិសញ្ញារបស់ខ្លួន។ ជាលទ្ធផលទំនាក់ទំនងរវាងប្រទេសមហាអំណាចចិន – សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងស្ថានភាពលំបាក ដែលមិនធ្លាប់មាន ពីមុនមក៕ដោយ ឈូក បូរ៉ា

To Top