ព័ត៌មានអន្តរជាតិ

ករណីស្លាប់ ប្រចាំថ្ងៃ ដោយសារជំងឺកូវីដ-១៩ នៅប្រេស៊ីល ធ្លាក់ចុះក្រោយ ៥០០នាក់ ជាលើកដំបូង

រីយ៉ូ ៖ ប្រភពពីក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីអ្នកស្លាប់ចំនួន ៤៧៦ នាក់បន្ថែមទៀត នៃការស្លាប់ដោយជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ជាចំនួនក្រោយ ៥០០នាក់ ជាលើកដំបូង និងបានបង្កើនចំនួនអ្នកស្លាប់ជាតិ កើនឡើងរហូតដល់ ៥៤៩,៩២៤នាក់។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះចំនួនសរុបនៃអ្នកឆ្លងជំងឺបានកើនឡើងដល់ ១៩,៦៨៨,៦៦៣នាក់ បន្ទាប់ពីមានករណីឆ្លងថ្មីចំនួន ១៨,១២៩ ត្រូវបានរកឃើញ។

ប្រទេសប្រេស៊ីលបច្ចុប្បន្នមាន ចំនួនអ្នកស្លាប់ដោយសារជំងឺ រាតត្បាតខ្ពស់លំដាប់ទី ២ លើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងចំនួនអ្នកឆ្លងច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា។

ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងទៀតថាប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងជួបប្រទះនូវរលកនៃការឆ្លងថ្មី ដែលបានគ្របដណ្ដប់លើមន្ទីរពេទ្យស្ទើតែទាំងស្រុងរបស់ប្រទេស។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍មនុស្សជាង ១៣២,៦ លាននាក់ នៅក្នុងប្រទេសប្រេស៊ីល បានទទួលវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ យ៉ាងហោចណាស់មួយដូស ដោយមនុស្សជិត ៣៧,៤ លាននាក់ បានចាក់វ៉ាក់សាំង ពេញលេញ ៕ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top