ព័ត៌មានអន្តរជាតិ

ចិនបន្ទោស អាមេរិក សម្រាប់ការជាប់គំាង ក្នុងចំណងមិត្តភាព

បរទេស ៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានស្តីបន្ទោស សហរដ្ឋអាមេរិក សម្រាប់អ្វីដែលខ្លួនហៅថា ជាការជាប់គាំង នៅក្នុងចំណងមិត្តភាព ទ្វេភាគី ក្នុងខណៈកិច្ចពិភាក្សា ជួបមុខផ្ទាល់ បានចាប់ផ្តើមនៅក្នុងទីក្រុង Tianjin ប្រទេសចិន ។

នៅក្នុងជំនួបជាមួយ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក នាថ្ងៃចន្ទនេះ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Xie Feng បានជំរុញទីក្រុងវ៉ាស៊ីនតោន ឲ្យផ្លាស់ប្តូរផ្លត់គំនិត ដែលធ្វើឲ្យមានការយល់ច្រឡំខ្ពស់ និងគោលនយោបាយប្រកប ដោយគ្រោះថ្នាក់ នេះបើយោងតាមការចេញ ផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ នបានដកស្រង់សម្តីលោកអនុរដ្ឋមន្ត្រីចិន ក្នុងខណៈនិយាយប្រាប់ដល់អនុរដ្ឋមន្ត្រី ការបរទេសអាមេរិក លោកស្រី Wendy Sherman ថា ចំណងមិត្តភាពរវាងប្រទេសចិន និងសហរដ្ឋអាមេរិក កំពុងតែជាប់គាំង ព្រោះតែជនជាតិ អាមេរិកខ្លះបង្ហាញថា ចិនជាសត្រូវ នៅក្នុងគំនិតរបស់ពួកគេ ។

លោក Xie Feng បានមានប្រសាសន៍យ៉ាងដូច្នេះថា “ក្តីសង្ឃឹមអាចនិយាយបានថា តាមរយៈការធ្វើឲ្យអាប់អួរ ដល់ប្រទេសចិននោះ សហរដ្ឋអាមេរិកអាច នឹងធ្វើការស្តីបន្ទោសចិន សម្រាប់កំហុសឆ្គងរចនាសម្ព័ន្ធ របស់ខ្លួនឯងផ្ទាល់” ៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top