Covid-19

វៀតណាម ពិន័យមនុស្សជិត ៣០០នាក់ បានប្រាក់ជាង ៦១០លានដុង ដែលបំពានវិធានការគ្រប់គ្រងកូវីដ១៩

បរទេស៖ មនុស្សជិត ៣០០ នាក់នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ត្រូវបានគេពិន័យជាប្រាក់ចំនួនជាង ៦១០ លានដុង (២៦ ៥៨៨ ដុល្លារ) ពីបទរំលោភលើវិធានការ ត្រួតពិនិត្យរបស់ជំងឺកូវីដ-19 ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងដោយយោងតាមប៉ូលីសថា ការពិន័យត្រូវបានអនុវត្ត កាលពីចុងសប្តាហ៍បន្ទាប់ពីរដ្ឋធានី បានចូលទៅក្នុងបទបញ្ជាឱ្យ មានគម្លាតសង្គមរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃសៅរ៍ ចំពេលមានការព្រួយបារម្ភអំពីជំងឺឆ្លង ។

បទបញ្ជាដែលចេញនៅក្នុងសារាចរលេខ ១៦ តម្រូវឲ្យ អ្នករស់នៅក្នុងផ្ទះ ហើយតម្រូវឱ្យចេញទៅ ក្រៅតែចំពោះករណីចាំបាច់ដូចជា ទិញអាហារ ឬថ្នាំ ឬទៅធ្វើការ នៅតាមរោងចក្រឬអាជីវកម្ម ដែលត្រូវបានអនុញ្ញាតឱ្យបើក ប៉ុណ្ណោះ។ មនុស្សត្រូវស្ថិតនៅចម្ងាយយ៉ាងតិច ២ម៉ែត្រពីគ្នា។ មិនអាចប្រមូលផ្តុំគ្នាលើសពី ២នាក់នៅទីសាធារណៈ ក្រៅពីកន្លែងធ្វើការ សាលារៀនឬមន្ទីរពេទ្យ។

ប្រជាជនត្រូវបានពិន័យពីបទ មិនបានពាក់ម៉ាស់មុខ រឺរក្សាគម្លាតក្នុងហាង រឺចេញទៅក្រៅ ដោយហេតុផលមិនចាំបាច់។

ទីតាំងចំនួន ៥ ក៏ត្រូវបានផាកពិន័យ ៧៥ លានដុង ផងដែរ ពីបទបន្តធ្វើប្រតិបត្តិការទោះបី មានការផ្អាកសេវាកម្មមិនចាំបាច់ ក្នុងកំឡុងរក្សាគម្លាតសង្គមក៏ដោយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top