ព័ត៌មានអន្តរជាតិ

វាយប្រហារ តាមដែនអាកាស សម្លាប់ក្រុមតាលីបង់ អស់១១នាក់ នៅខេត្តភាគខាងជើងអាហ្វហ្គានីស្ថាន

ហ្វៃហ្សាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ថា សេចក្តីប្រកាសព័ត៌មានរបស់យោធាមួយច្បាប់ បានប្រកាសឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ក្រុមសកម្មប្រយុទ្ធចំនួន១១ដែលគេបញ្ជាក់ថា បានស្លាប់ដោយសារយន្តហោះវាយប្រហារទៅលើទីតាំងប្រមូលផ្តុំគ្នាមួយរបស់ក្រុមតាលីបង់ នៅក្នុងស្រុក Argo ក្នុងខេត្ត Badakhshan ដែលស្ថិតនៅភាគខាងជើងអាហ្វហ្គានីស្ថាន ។

ក្នុងនោះបូករួមទាំងព្រឹកថ្ងៃសៅរ៍ផងដែរ ដែលបានរឹបអូសបានអាវុធទ្រង់ទ្រាយធំ និងឃ្លាំងគ្រាប់ ក្នុងមានកាំភ្លើងបាញ់ទម្លាក់យន្តហោះ ក៏ត្រូវបានកម្ទេចផងដែរ សេចក្តីប្រកាសបានដាក់ដូច្នេះ ។ ដោយបានបន្ថែមថា មិនមានជំនាញសន្តិសុខ ឬក្រុមជនស៊ីវិល ដែលបានរងទុក្ខក្នុងអំឡុងពេលឡោមព័ទ្ធតាមដែនអាកាស ។

ក្រុមសកម្មប្រយុទ្ធតាលីបង់ មិនបានធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ ។

ក្រុមមន្ត្រីសន្តិសុខបានឲ្យដឹងថា យន្តហោះវាយប្រហារដែនអាកាស បានសម្លាប់ក្រុមសកម្មប្រយុទ្ធអស់ជាង១០០នាក់ នៅភាគខាងជើង Balkh និងភាគខាងត្បូងខេត្ត Helmand កាលពីថ្ងៃសៅរ៍ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top