ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ដំណើរការជើងហោះហើរ ពាណិជ្ជកម្មជាលើកដំបូង ទៅកាន់ប្រទេសម៉ារ៉ុក

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរ របស់អ៊ីស្រាអ៊ែលចំនួន២ កាលពីថ្ងៃអាទិត្យម្សិលមិញ បានប្រកាសអនុញ្ញាតិឲ្យមានការ
ហោះហើរជាលើកដំបូង របស់ប្រទេសទៅកាន់ប្រទេសម៉ារ៉ុក នៅបន្ទាប់ពីការប្រកាសឲ្យដំណើរការ ទំនាក់ទំនងការទូតឡើងវិញ កាលពីឆ្នាំ២០២០។

សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងក៏បានបញ្ជាក់ដែរថា ជើងហោះហើរដំបូងបំផុត ដែលបានធ្វើដំណើរត្រង់ពីទីក្រុង Tel Aviv ចេញពីអាកាសយានដ្ឋាន Ben Gurion ទៅដល់
អាកាសយានដ្ឋាននៃទីក្រុង Marrakech ប្រទេសម៉ារ៉ុកជាមួយនឹង ក្រុមអ្នកទេសចរជនជាតិអ៊ីស្រាអ៊ែលចំនួន ១០០នាក់ ហើយប៉ុន្មានក្រោយមកក៏មាន ជើងហោះហើរមួយផ្សេងទៀតដោយ
អ៊ីស្រាអ៊ែលផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អ៊ីស្រាអ៊ែលលោក Yoel Razvozov ក៏បានធ្វើសេចក្តីថ្លែងការណ៍ មួយផងដែរចំពោះព្រឹត្តិការណ៍នេះ ដោយបញ្ជាក់ថា ជើងហោះហើរថ្មីទាំងនេះនឹង ជួយទៅដល់វិស័យទេសចរណ៍យ៉ាងខ្លាំងក្លាហើយក៏ដូចជា ពាណិជ្ជកម្មនិងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top