Covid-19

ថៃ៖ ប្តីប្រពន្ធមួយគូ នាំឪពុកខ្លួនឯងដែលកើតកូវីដ១៩ ទៅទម្លាក់ចោលនៅក្នុងវត្ត(Video)

NAKHON RATCHASIMA៖ ប្តីប្រពន្ធមួយគូ បានដឹកបុរសចំណាស់ម្នាក់ អាយុ ៨០ ឆ្នាំ ដែលពួកគេហៅថា“ ឪពុក” មកទម្លាក់ចោលនៅវត្តមួយក្នុងស្រុក Bua Lai ហើយបានបើកឡានចេញ ដោយក្រោយមក បុរសចំណាស់ខាងលើ ត្រូវបានគេបញ្ជាក់ថាបានឆ្លងជំងឺ Covid-19 ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់បាននិយាយថា ជាបុគ្គលិកពេទ្យនៅមន្ទីរពេទ្យ Bua Yai បានបង្ហោះរូបភាពបុរសចំណាស់ម្នាក់ ដេកនៅលើផ្លូវលំក្បែរវត្ត Pa Suan Thamma Sawaddee ក្នុងភូមិ Ban Nong Waeng នៃស្រុក Bua Lai ។

រូបភាពទាំងនោះ អមដោយការសរសេរថ្កោលទោស ចំពោះការធ្វើអំពើបាបរបស់កូនស្រី ទៅលើឪពុកចាស់ខាងលើ។

ព្រះសង្ឃព្រះនាម Luang Phor Sitthichai ជាព្រះចៅអធិការវត្តប៉ា Suan Thamma Sawaddee បានមានសង្ឃដីការថា ស្ត្រីម្នាក់និងប្តីរបស់គាត់ បាននាំបុរសចំណាស់អាយុ ៨០ ឆ្នាំរូបនេះមកកាន់ ប្រាសាទកាលពីថ្ងៃអាទិត្យ។

ប្តីប្រពន្ធខាងលើបាននិយាយថា បុរសចំណាស់បានស្គាល់គាត់ (ព្រះសង្ឃ) នៅពេលពួកគេរស់នៅក្នុងខេត្ត Khon Khaen ហើយចង់ស្នាក់នៅជាមួយគាត់នៅឯវត្ត ៕

ប្រែសម្រួលៈ ណៃ តុលា

To Top