ព័ត៌មានអន្តរជាតិ

ត្រឹមមួយសប្តាហ៍ មុននៅអាមេរិក មានហេតុការណ៍បាញ់គ្នា ជាច្រើនរយដងនៅទូទាំងប្រទេស

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា ហេតុការណ៍បាញ់ប្រហារ ប្រមាណច្រើនជាង ៩០០ដង បានកើតឡើងនៅទូទាំង ប្រទេសអាមេរិកគិតត្រឹមតែ
រយៈពេលមួយសប្តាហ៍ កន្លងទៅថ្មីនេះប៉ុណ្ណោះ។

របាយការណ៍ដែលត្រូវបាន ចេញផ្សាយឡើងកាលពីថ្ងៃអាទិត្យ បានបង្ហាញទៀតដែរថាការបាញ់ប្រហារគ្នា ដោយប្រើប្រាស់អាវុធខុសច្បាប់បែបនេះ គឺបានកើតឡើងជារឿយៗ ទៅហើយនៅក្នុង
ប្រទេសប៉ុន្មានខែចុងក្រោយនេះដូចគ្នា។

ផ្ទាំងពាណិជ្ជកម្ម

គិតត្រឹមតែឆ្នាំ២០២១នេះប៉ុណ្ណោះ ការបាញ់ប្រហារគ្នាដោយប្រើប្រាស់ កាំភ្លើងខុសច្បាប់បានបណ្តាលឲ្យ ពលរដ្ឋអាមេរិកជាង ២៥០០០នាក់បាត់បង់ជីវិត ខណៈដែលប្រធានាធិបតីអាមេរិកលោក Joe Biden ក៏បានហៅការប្រើប្រាស់អំពើ ហិង្សាដោយកាំភ្លើងនៅក្នុងប្រទេសនេះ ជាការរាតត្បាតដោយសុខភាពសាធារណៈ Public Health Epidemic ផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top
×