បរទេស៖ គិតត្រឹមថ្ងៃអង្គារ ទីក្រុងតូក្យូដែលជាម្ចាស់ផ្ទះ នៃព្រឹតិ្តការណ៍កីឡាអូឡាំពិក ត្រូវបានគេដឹងថា បានរកឃើញករណី ឆ្លងកូវីដថ្មីដល់ទៅ ២ ៨៤៨នាក់ហើយគិត
ចាប់តាំងតែពីថ្ងៃដែល ចាប់ផ្តើមដំបូងនៃកម្មវិធី។
សារព័ត៌មានក្នុងស្រុក បានចេញផ្សាយថាអជ្ញាធររបស់ ទីក្រុងបានព្រមាន និងស្នើសុំបន្ថែមចំនួនគ្រែពេទ្យបន្ថែមទៀត នៅក្នុងទីក្រុងដោយសារតែ ករណីឆ្លងកូវីដដោយ
ពូជថ្មី Delta Variant នឹងមានចំនួនកាន់តែច្រើនឡើងជាមិនខាន។

គួរឲ្យដឹងដែរថា កន្លងមកជប៉ុនបានគេចខ្លួនរួចចេញ ពីស្ថានភាពឆ្លងយ៉ាងរង្គាលដូចជា ប្រទេសឥណ្ឌាឥណ្ឌូនេស៊ី និងអាមេរិកធ្លាប់បានជួបប្រទះ ប៉ុន្តែមកដល់ពេលនេះប្រទេស
ជប៉ុនបានជួបប្រទះនូវ រលកវាយប្រហារជាលើកទី៥ មកហើយដែលលើកនេះគឺ ពោរពេញទៅដោយវិរុសពូជថ្មី Delta Variant ៕
ប្រែសម្រួល៖ ស៊ុន លី
