ព័ត៌មានអន្តរជាតិ

ថ្ងៃនេះវៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ ជិត ៨០០០នាក់

ហាណូយ ៖ ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានរាយការណ៍ថា ប្រទេសវៀតណាម បានកត់ត្រានូវ ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៧,៩១៣ករណី ក្នុងនោះមានអ្នកឆ្លង ៧,៩១១ ករណី ជាករណីឆ្លងក្នុងស្រុក និងនាំចូលចំនួន ២ ករណី ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងដោយដកស្រង់ ប្រភពពីក្រសួងសុខាភិបាល វៀតណាមថា ការឆ្លងថ្មីបាននាំឱ្យ មានចំនួនសរុបដល់ ១១៤,២៦០ ករណី និង មានអ្នកស្លាប់ចំនួន ៥២៤ នាក់ ។

ក្នុងចំណោមករណី សហគមន៍ចំនួន ៦,៣១៨ ត្រូវបានរាយការណ៍ នៅភាគកណ្តាល ទីក្រុងហូជីមិញ ៣០៣ករណី នៅខេត្តដុងថាបខាងត្បូងនិង ២៣៩ករណី នៅខេត្តដុងណៃ ភាគខាងត្បូងប្រទេស ។

យោងតាមក្រសួងបានឱ្យដឹងថា រហូតមកដល់ពេលនេះមានអ្នកជំងឺ ចំនួន ២២,៩៤៦ នាក់បានជាសះស្បើយ កើនឡើងចំនួន ១,៦០២ នាក់ចាប់ពីថ្ងៃច័ន្ទ ខណៈពេលដែលវ៉ាក់សាំងកូវីដ-១៩ ចំនួន ៤,៧ លានដូសត្រូវបានផ្តល់ ជូនទូទាំងប្រទេស ។

ក្រសួងបានឲ្យដឹងទៀតថា គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ ប្រទេសវៀតណាម បានចុះបញ្ជីករណី ឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១២,០៥៧ ករណី ក្នុងនោះមាន ១១០,៤៨៧ ករណីចាប់តាំងពីមានការផ្ទុះឡើង ចុងក្រោយបង្អស់នៅចុងខែមេសា ៕
ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top