ព័ត៌មានអន្តរជាតិ

IMF ព្យាករណ៍ថា កំណើនសេដ្ឋកិច្ច របស់ពិភពលោក ក្នុងឆ្នាំនេះនឹងកើន ឡើង៦ភាគរយ

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ថា មូលនិធិរូបិយ វត្ថុអន្តរជាតិ ហៅកាត់ថា (IMF) កាលពីថ្ងៃអង្គារ បានរក្សាការព្យាករណ៍ អំពីកំណើនសេដ្ឋកិច្ចពិភពលោក នឹងកើន ឡើង៦ ភាគរយសម្រាប់ឆ្នាំ២០២១នេះ ដោយមានចក្ខុវិស័យ សេដ្ឋកិច្ច ធ្លាក់ចុះនៅទូទាំងប្រទេស ចាប់តាំងពីការព្យាករ របស់ខ្លួនកាលពីខែមេសា ។

លោកស្រី Gita Gopinath ប្រធានសេដ្ឋវិទូរបស់ IMF បានប្រាប់ដល់សន្និសីទ សារព័ត៌មានខ្លីមួយថា “ការស្ទុះងើប នៃសេដ្ឋកិច្ចសកល នៅតែបន្ត ប៉ុន្តែមានគម្លាតកាន់តែខ្លាំងឡើង រវាងសេដ្ឋកិច្ចជឿនលឿន និងទីផ្សារកំពុងរីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍” ។

លោកស្រី Gopinath បានលើកឡើងថា “ការរព្យាករណ៍កំណើន សេដ្ឋកិច្ចសកលចុងក្រោយរបស់យើង គឺ៦ភាគរយ សម្រាប់ឆ្នាំ២០២១នេះ មិនមានការផ្លាស់ប្តូរ ពីទស្សនវិស័យពីមុនទេ ប៉ុន្តែសមាសធាតុ បានផ្លាស់ប្តូរឡើយ ។

ផ្ទាំងពាណិជ្ជកម្ម

គួររំលឹកថា នៅក្នុងខែមេសា មូលនិធិ IMF បានបង្កើននូវការព្យាករណ៍ កំណើនសេដ្ឋកិច្ចពិភពលោក២០២១ របស់ខ្លួនដល់៦ភាគរយ ពីការព្យាករណ៍៥,៥ភាគរយ នៅក្នុងខែមករា ដោយសារវឌ្ឍនភាព នៃការចាក់វ៉ាក់សាំង និងការគាំទ្រថវិកាបន្ថែម នៅក្នុងប្រទេសសេដ្ឋកិច្ចធំ ។

យោងតាមការព្យាករណ៍ចុងក្រោយ កំណើនសេដ្ឋកិច្ចសម្រាប់ប្រទេស ជឿនលឿននៅឆ្នាំនេះ បានប្រសើរឡើង០.៥ភាគរយ ដល់៥,៦ភាគរយ ខណៈដែលទីផ្សារកំពុងរីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ នៅឆ្នាំនេះត្រូវបានបន្ទាប០,៤ ភាគរយទៅ៦,៣ភាគរយ។

ជិត៤០ភាគរយ នៃចំនួនប្រជាជននៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន ត្រូវបានទទួល ការចាក់ វ៉ាក់សាំងពេញ លេញ បើប្រៀបធៀប នឹង១១ភាគរយ នៃសេដ្ឋកិច្ចទីផ្សារ ដែលកំពុងរីកចម្រើន និងមួយផ្នែកតូចនៅក្នុង ប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលទាប ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×