ព័ត៌មានអន្តរជាតិ

កូនដ្រូន អាមេរិក Global Hawk ហោះហើរក្បែរ កូរ៉េខាងជើង នៅមុនគម្រប់ខួប សង្គ្រាមកូរ៉េ

បរទេស ៖ កូនដ្រូនចារកម្មរបស់សហរដ្ឋអាមេរិក មួយគ្រឿង តាមសេចក្តីរាយការណ៍ បានធ្វើការហោះហើរ ពីលើឧបទ្វីបកូរ៉េ នៅមុនថ្ងៃគម្រប់ខួបទិវា ជ័យជំនះរបស់ប្រទេសកូរ៉េខាងជើង ដែលជាកម្មវិធីរំឭក ដល់កិច្ចព្រមព្រៀង បទឈប់បាញ់គ្នាកូរ៉េឆ្នាំ១៩៥៣ ។

ក្រុមឃ្លាំមើលអនឡាញ Radarbox បានបង្ហាញទិន្នន័យ នៃការហោះហើររបស់កូនដ្រូន RQ-4 Global Hawk របស់កងកម្លាំង អាមេរិកប្រចាំនៅជប៉ុននោះ កាលពីថ្ងៃអាទិត្យ ហើយក្រុមនោះបានបង្ហាញថា កូនយន្តហោះចារកម្មគ្មាន មនុស្សបើកនោះ ធ្វើដំណើរចាកចេញពីមូលដ្ឋាន ទ័ពអាកាស Yokota កាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់មកធ្វើការហោះហើរ ពីលើប្រទេសកូរ៉េខាងត្បូង ភាគកណ្ដាល ។

សេចក្តីរាយការណ៍បាននិយាយថា ទិន្នន័យយន្តហោះបង្ហាញថា កូនយន្តហោះគ្មានមនុស្ស បើកដែលហោះហើរក្នុងរយៈកម្ពស់ខ្ពស់ បានធ្វើដំណើរលើតំបន់មួយ ដែលស្ថិតនៅក្រោមតំបន់ គ្មានយោធាកូរ៉េ អស់រយៈពេលជាង១០ម៉ោង ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានកូរ៉េខាងត្បូង News 1 បានឲ្យដឹងថា កូនដ្រូន Global Hawk គឺត្រូវបានបញ្ជូនឲ្យ ទៅជិតប្រទេសកូរ៉េខាងជើង កាលពីសប្ដាហ៍មុន ដោយហោះហើរក្នុងដែនអាកាស កូរ៉េខាងត្បូង នៅថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top