Covid-19

ថ្ងៃនេះថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ រហូតជាង ១៣០នាក់ និងឆ្លងជាង ១៦០០០ករណី

បាងកក៖ ប្រទេសថៃ នៅថ្ងៃពុធនេះបានរាយការណ៍ ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៦,៥៣៣ករណី ដែលជាការកើនឡើងខ្ពស់បំផុត ក្នុងរយៈពេលតែមួយថ្ងៃ ចាប់តាំងពីការរាតត្បាតនេះបានកើតឡើង ដោយសារតែប្រទេសនេះ បានព្យាយាមទប់ទល់នឹងរលក នៃការផ្ទុះឡើងដ៏អាក្រក់បំផុត ដែលមិនធ្លាប់មាន។

មជ្ឈមណ្ឌលសម្រាប់ការ គ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ដែលជាក្រុមការងារទទួលបន្ទុកជំងឺកូវីដ-១៩ បានឲ្យដឹងថា ចំនួនអ្នកឆ្លងសរុប បានកើនឡើងដល់ ៥៤៣,៣៦១ នាក់។

នៅក្នុងនោះដែរត្រឹមរយៈពេល ២៤ម៉ោង អ្នកស្លាប់ប្រហែល ១៣៣ នាក់ត្រូវបានរាយការណ៍នៅថ្ងៃពុធនេះ ដោយបង្កើនចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤,៣៩៧ នាក់ ។ ទីក្រុងបាងកកដែលជាចំណុចកណ្តាល នៃការផ្ទុះឡើងរយៈពេលជាច្រើនខែនេះ បានបញ្ជាក់ពីករណីឆ្លងថ្មីចំនួន ៣,៩៩៧ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។

គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះប្រទេសនេះ បានចាក់វ៉ាក់សាំងច្រើនជាង ១៦,៤ លានដូសដោយមានប្រជាជនចំនួន ៣,៧ លាននាក់បានចាក់វ៉ាក់សាំង ពេញលេញក្នុងចំណោមប្រជាជនជិត ៧០ លាននាក់។ ប្រទេសនេះមានផែនការចាក់វ៉ាក់សាំង លើប្រជាជនចំនួន ៧០ ភាគរយនៃប្រជាជនរបស់ខ្លួននៅចុងឆ្នាំនេះ ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top