ព័ត៌មានអន្តរជាតិ

ថៃ ដោះលែង និងបន្ធូរបន្ថយទោស ដល់អ្នកទោសជាង ២០០ ០០០នាក់ នៅក្នុងឱកាសព្រះរាជពិធី ចម្រើនព្រះជន្មព្រះមហាក្សត្រ

បរទេស៖ អ្នកទោសជាង ២ សែននាក់ ត្រូវបានផ្តល់ការបន្ធូរបន្ថយ ទោសពីព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៦៩ ព្រះវស្សា នៅថ្ងៃពុធ ក្នុងនោះមានអ្នកទោសចំនួន ៣៥ ០០០ នាក់ ដែលនឹងត្រូវបានដោះលែង ដោយមានល័ក្ខខ័ណ្ឌ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Aryut Sinthopphan អគ្គនាយកនៃនាយកដ្ឋានកែប្រែ បាននិយាយកាលពីថ្ងៃអង្គារថា អ្នកទោសទាំងនេះនឹងត្រូវបានដោះលែង ឬកាត់បន្ថយការកាត់ទោសរបស់ពួកគេ ក្រោមព្រះរាជក្រឹត្យលើកលែងទោសក្នុងឆ្នាំ ២០២១ ក្នុងរយៈពេល ១២០ ថ្ងៃបន្ទាប់ពីក្រឹត្យនេះចូល ជាធរមានកាលពីថ្ងៃពុធ។

លោក Aryut បានបន្តថា អ្នកទោសចំនួន ៣៥ ០០០ នាក់ ដែលនឹងត្រូវបានដោះលែង គឺឥឡូវស្ថិតនៅក្នុងពន្ធនាគារចំនួន ១៤៣ កន្លែងនៅទូទាំងប្រទេស ហើយពួកគេមានសិទ្ធិត្រូវបាន ដោះលែងក្រោមព្រះរាជក្រឹត្យថ្មី ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top