ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Pfizer ថាវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដូសទី៣ មានប្រសិទ្ធភាពការពារទម្រង់ឆ្លងថ្មី Delta

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនជីវចំរុះអាមេរិច Pfizer បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ របស់ខ្លួនអាចបង្កើន ការការពារប្រឆាំងនឹងទម្រង់ឆ្លងថ្មី Delta នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។

កម្រិតនៃថ្នាំអង់ទីប៊ីយ៉ូទិកប្រឆាំងនឹងទម្រង់ឆ្លងថ្មី Delta ចំពោះមនុស្ស ដែលមានអាយុពី ១៨ ទៅ ៥៥ ឆ្នាំដែលទទួលបានវ៉ាក់សាំង Pfizer / BioNTech កម្រិតទី៣ គឺខ្ពស់ជាង ៥ ដងបើធៀបនឹងកម្រិតទីពីរ។

ក្នុងចំណោមមនុស្ស ដែលមានអាយុពី ៦៥ ទៅ ៨៥ ឆ្នាំទិន្នន័យ Pfizer បានបង្ហាញថា កម្រិតនៃអង្គបដិប្រាណប្រឆាំងនឹងទម្រង់ឆ្លងថ្មី Delta បន្ទាប់ពីទទួលបានកម្រិតទី៣ គឺធំជាង ១១ ដងច្រើនជាងការប្រើដូសទី ២ ។

ក្រុមហ៊ុន Pfizer រំពឹងថាការដាក់ពាក្យសុំការ អនុញ្ញាតឱ្យប្រើជាបន្ទាន់ សម្រាប់វ៉ាក់សាំងដូសទី៣ របស់ខ្លួន នឹងធ្វើឡើងនៅខែក្រោយ៕ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top