ព័ត៌មានអន្តរជាតិ

Breaking News៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់៨,១រ៉ិចទ័រ អង្រួននៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ថា យោងតាមមជ្ឈមណ្ឌលបណ្តាញតាមដានគ្រោះរញ្ជួយដីចិន ហៅកាត់ (CENC)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៨,១រ៉ិចទ័រ បានអង្រួននៅតំបន់សមុទ្រនៃភាគខាងត្បូង​ រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក នៅវេលាម៉ោង២និង១៥នាទីល្ងាច នៅថ្ងៃព្រហស្បតិ៍នេះ ។

យោងតាម CENC បានឲ្យដឹងថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយមានជម្រៅ១០គីឡូម៉ែត្រ ត្រូវបានគេត្រួតពិនិត្យឃើញថា មានរង្វាស់៥៥.៤០ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១៥៨.០០ដឺក្រេនៃរយៈបណ្តោយប៉ែកខាងលិច ។

ជុំវិញករណីរញ្ជួយដីនេះដែរ នៅមិនទាន់មានសេចក្តីរាយការណ៍ លម្អិតបន្តទៀតនៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top