ព័ត៌មានអន្តរជាតិ

ហ្វីលីពីន រក្សាកិច្ច ព្រមព្រៀងយោធា អាមេរិក ទាំងស្រុង ក្រោយគម្រាម លុបចោល

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ ហ្វីលីពីន លោក Delfin Lorenzana តាមសេចក្តីរាយការណ៍ បាននិយាយ នៅថ្ងៃសុក្រនេះថា ប្រទេសហ្វីលីពីន នាពេលថ្មីៗនេះ បានរក្សាទុកទាំងស្រុង នូវកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលគ្រប់គ្រងវត្តមាន យោធាសហរដ្ឋអាមេរិក នៅហ្វីលីពីន ។

សេចក្តីប្រកាស ដែលបានបង្កើតឡើង នៅក្នុងអំឡុងទស្សនកិច្ច របស់រដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Lloyd Austin នោះ គឺជាការកែប្រែមួយ បន្ទាប់ពីលោកប្រធានាធិបតី ហ្វីលីពីន រ៉ូឌ្រីហ្គូ ឌូតឺតេ បាននិយាយប្រាប់ទីក្រុងវ៉ាស៊ីនតោន កាលពីឆ្នាំមិញនេះថា លោកនឹងលុបចោលកិច្ចព្រមព្រៀង VFA ដែលបានចុះហត្ថលេខា ក្នុងឆ្នាំ១៩៩៨ ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងយោធា VFA ផ្តល់នូវក្រឹត្យក្រម សម្រាប់ការផ្លាស់ប្តូរកងទ័ពអាមេរិក រាប់ពាន់នាក់ចូលនិង ចេញពីប្រទេសហ្វីលីពីន សម្រាប់សមយុទ្ធនិង ការហ្វឹកហាត់ ហើយវាត្រូវបានគេចាត់ទុកថា មានសារៈសំខាន់ថែមទៀត ស្របពេលដែលអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួន ប្រឈមមុខដាក់គ្នាជាមួយចិន ។

គួរបញ្ជាក់ថា លោក ឌូតឺតេ កាលពីឆ្នាំមិញ បាននិយាយថា លោកនឹងលុបចោលកិច្ច ព្រមព្រៀងយោធា VFA ប៉ុន្តែបាននៅតែបន្តវា រហូតមកដល់ខែធ្នូ ហើយរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana បាននិយាយថា លោកក៏មិនប្រាកដដែរថា ហេតុអ្វីលោក ឌូតឺតេ ធ្វើការកែប្រែ ដោយខ្លួនលោក និងធ្វើការសម្រេចចិត្តក្រោយជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក ក្នុងទីក្រុងម៉ានីល កាលពីថ្ងៃព្រហស្បតិ៍ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top