ព័ត៌មានអន្តរជាតិ

ទីក្រុងធំបំផុត​ លំដាប់លេខ៣ របស់អូស្ត្រាលី ត្រូវបិទខ្ទប់ ដោយសារផ្ទុះជំងឺកូវីដ-១៩ កាន់តែខ្លាំង

ប្រ៊ីសបាន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ថា ក្រុង Brisbane ដែលជាទីក្រុងធំបំផុត លំដាប់លេខ៣ របស់ប្រទេសអូស្ត្រាលី និងផ្នែកខ្លះនៃរដ្ឋ Queensland នឹងចូលមកដល់ពេលត្រូវ បិទខ្ទប់ចាប់ពីថ្ងៃសៅរ៍នេះ ដោយសារតែក្រុមអាជ្ញាធរ ទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ដែលជាប្រភេទ Delta ។

ឧបនាយករដ្ឋមន្ត្រីប្រចាំរដ្ឋ លោក Steven Miles បានថ្លែងថា អ្នកស្រុករាប់លាននាក់ នៅក្នុងទីក្រុង និងតំបន់មួយចំនួនទៀត នឹងត្រូវដាក់បទបញ្ជាឲ្យស្នាក់នៅតែក្នុងផ្ទះចាប់ពីរសៀលថ្ងៃសៅរ៍នេះសម្រាប់រយៈពេល៣ថ្ងៃ ។
លោក Miles បានលើកឡើងថា “មានតែមធ្យោបាយមួយគត់ ដើម្បីទប់ស្កាត់មេរោគប្រភេទ Delta ឲ្យផុតរលត់កាន់តែឆាប់រហ័ស នឹងលឿនបំផុត និងខ្លាំងក្លា។

ករណីថ្មីចំនួន៦ ត្រូវបានគេរាយការណ៍ នៅថ្ងៃសៅរ៍នេះ នៅក្នុងកន្លែងប្រមូលផ្តុំគ្នា ដែលមានពាក់ព័ន្ធនឹងវីរុស ក្លាយពូជ ប្រភេទ Delta ដល់សិស្សសាលាម្នាក់ ដែលជាលទ្ធផល សិស្សសាលាតូចៗ និងគ្រូបង្រៀន នៅឯសាលាចំនួន២ ដោយដាក់ឲ្យនៅ ដាច់ដោយឡែកពីគេ ។

លោក Jeannette Young ប្រធានការិយាល័យសុខាភិបាលបានលើកឡើងថា ការប្រមូលផ្តុំគ្នា ដែលបង្កឲ្យមានការឆ្លងជំងឺ អ្នកដំណើរដែលវិល មកពីបរទេសវិញ គឺតម្រូវឲ្យធ្វើចត្តាឡីស័ក នៅសណ្ឋាគារ ប៉ុន្តែមិនទាន់មានប្រភពច្បាស់លាស់ នៅតែមានការឆ្លងច្បាស់ លាស់នោះទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top