ព័ត៌មានអន្តរជាតិ

ផ្លូវការ ៖ អនុប្រធានាធិបតីអាមេរិក នឹងមកបំពេញទស្សនកិច្ច នៅវៀតណាមនៅខែក្រោយ

ហាណូយ ៖ អ្នកនាំពាក្យរបស់លោកស្រី Kamala Harris បានប្រកាសកាលពីថ្ងៃសុក្រថា លោកស្រី Kamala Harris នឹងក្លាយជាអនុប្រធានាធិបតី អាមេរិកទីមួយ ដែលនឹងមកបំពេញទស្សនកិច្ច នៅវៀតណាមក្នុងដំណើរមួយ នៅខែក្រោយ ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ដំណើរនេះមានគោលបំណង “ ពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចជាមួយដៃ គូឥណ្ឌូ-ប៉ាស៊ីហ្វិកសំខាន់ពីរ របស់សហរដ្ឋអាមេរិក” ។ នេះបើតាមការលើកឡើង របស់ អ្នកនាំពាក្យ គឺលោកស្រី Symone Sanders នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ប៉ុន្តែលោកស្រី មិនបាននិយាយ ពីកាលបរិច្ឆេទនោះទេ ។

សេចក្តីថ្លែងការណ៍គឺថា ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Kamala Harris អនុ ប្រធានាធិបតីអាមេរិក នឹងចូលរួមជាមួយថ្នាក់ដឹកនាំ នៃរដ្ឋាភិបាលទាំងពីរលើបញ្ហា ដែលមានផលប្រយោជន៍រួម ទាំងសន្តិសុខតំបន់ ការឆ្លើយតបជាសកល ចំពោះជំងឺរាតត្បាត COVID-19 ការប្រែប្រួលអាកាសធាតុ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់។

អនុប្រធានាធិបតី ក៏នឹងបញ្ជាក់និងអបអរសាទរ ចំពោះទំនាក់ទំនងវប្បធម៌និងប្រជាជន រវាងសហរដ្ឋអាមេរិក និងប្រទេសទាំងនេះ” ៕
ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top