ព័ត៌មានអន្តរជាតិ

វៀតណាម ត្រៀមគ្រែ ICU ចំនួន ៨ ០០០គ្រែ សម្រាប់អ្នកជំងឺកូវីដ១៩ធ្ងន់ធ្ងរ នៅទូទាំងប្រទេស

បរទេស​ ៖ ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម នឹងបង្កើតមណ្ឌល ផ្នែកសង្គ្រោះបន្ទាន់ចំនួន ១២ នៅទូទាំងប្រទេស ដើម្បីព្យាបាល អ្នកជំងឺកូវីដ -១៩ ខណៈដែលអត្រាឆ្លង នៅតែបន្តកើនឡើង ដោយមណ្ឌលមួយៗ នឹងមានគ្រែចាប់ពី ២០០ ទៅ ៣ ០០០ គ្រែ និងដោះស្រាយករណីធ្ងន់ធ្ងរ នៅក្នុងតំបន់ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា នៅទីក្រុងហាណូយ គ្រែ ICU នឹងត្រូវបានតំឡើង នៅមន្ទីរពេទ្យ Bach Mai , មន្ទីរពេទ្យ Viet Duc , មន្ទីរពេទ្យជាតិ សម្រាប់ជំងឺត្រូពិច មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ, មន្ទីរពេទ្យសួត និងមន្ទីរពេទ្យយោធា ១០៨ ។

នៅទីក្រុងហូជីមិញ ពួកគេនឹងនៅមន្ទីរ ពេទ្យយោធា ១០៣ មន្ទីរពេទ្យជោរ៉ៃ, មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យ ក្រៅពីមជ្ឈមណ្ឌលមួយ ដែលមានគ្រែចំនួន ៣ ០០០ នៅរាយប៉ាយនៅឯមន្ទីរពេទ្យមហារីក ក្រុងហូជីមិញ និងមន្ទីរពេទ្យជាច្រើនទៀត។

ក្រៅពីនេះមន្ទីរពេទ្យជាង ៣០ ផ្សេងទៀតនៅទូទាំងប្រទេស នឹងមានគ្រែ ICU ចំនួន ៥០-១០០ គ្រែ ផងដែរ ហើយត្រៀមបង្កើនចំនួនដល់ ១៥០-៣០០ អាស្រ័យលើស្ថានភាព ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top