ព័ត៌មានអន្តរជាតិ

យន្តហោះវាយប្រហារ តាមដែនអាកាស នៅអាហ្វហ្គានីស្ថាន សម្លាប់ក្រុមសកម្មប្រយុទ្ធ អស់២១នាក់

អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ថា លោក Mohammad Hanif Rezai អ្នកនំាពាក្យយោធាមួយរូប ប្រចាំតំបន់ភាគខាងជើង បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា សរុបចំនួនក្រុមសកម្មប្រយុទ្ធ២១នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ខណៈដែលយន្តហោះវាយ ប្រហារមួយគ្រឿង បានទម្លាក់គ្រាប់ចំទីតាំង របស់តាលីបង់ នៅខេត្ត Jawzjan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសុក្រ ។

មន្ត្រីបាននិយាយថា ការវាយប្រហារទៅលើគោលដៅរបស់តាលីបង់ និងទីតាំងលាក់ខ្លួន នៅភូមិ Murghab, Hasantabin, Atma និងភូមិផ្សេងៗទៀត តាមបណ្តោយផ្លូវផ្សារភ្ជាប់នឹងផ្លូវ Jawzjan ទៅកាន់ ខេត្តជាប់គ្នា Sari Pul កាលពីរសៀលថ្ងៃសុក្រដោយបានសម្លាប់ក្រុមបះបោរអស់២១នាក់ និងបង្កឲ្យអ្នកផ្សេងទៀតចំនួន១០នាក់រងរបួស ។

ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលធ្វើសកម្មភាពខ្លាំងក្លាចាប់តាំងពីមានការដឹកនាំដោយកងកម្លាំង សហរដ្ឋអាមេរិក ដែលបានដកចេញពីអាហ្វហ្គានីស្ថាន កាលពីដើមខែឧសភា និងត្រូវបានគេរាយការណ៍បានគ្រប់គ្រង ស្រុកប្រមាណ២០០ដោយ មិនមានការធ្វើអត្ថាធិប្បាយ អ្វីនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top