ព័ត៌មានអន្តរជាតិ

ចិន អំពាវនាវ ឱ្យមានការទំនាក់ទំនង លើការត្រួតពិនិត្យ ក្រុមហ៊ុនចិន ដែលកំពុងស្វែង រកការចុះបញ្ជី នៅអាមេរិក

ប៉េកាំង ៖ គណៈកម្មការ និយតករមូលបត្រចិន (CSRC) បាននិយាយ កាលពីថ្ងៃអាទិត្យថា និយតករអាមេរិក និងចិន គួរតែបង្កើនទំនាក់ទំនង លើការត្រួតពិនិត្យ ភាគហ៊ុនរបស់ចិន និងរកដំណោះស្រាយ ឱ្យបានត្រឹមត្រូវ នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ប្រភពព័ត៌មានពី CSRC បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែង ទាំងនេះ ក្នុងស្មារតីនៃការគោរពគ្នា ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ គួរតែជួយបង្កើត នូវការរំពឹង ទុកវិជ្ជមាន សម្រាប់គោលនយោបាយ និងជំរុញបរិយាកាស ស្ថាប័ន ដែលត្រឹមត្រូវសម្រាប់ទីផ្សារ។

អ្នកនាំពាក្យ CSRC បានធ្វើការកត់សម្គាល់នេះ នៅពេលធ្វើអត្ថាធិប្បាយ លើសេចក្តីថ្លែងការណ៍ នាពេលថ្មីៗនេះរបស់គណៈកម្មការ មូលបត្រអាមេរិក ដែលតម្រូវឱ្យក្រុមហ៊ុនចិន ដែលស្វែងរកការចុះបញ្ជីនៅសហរដ្ឋអាមេរិក បង្ហាញព័ត៌មានបន្ថែម ។

អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា វាគឺជាជម្រើសដែលជៀសមិនរួច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកបទប្បញ្ញត្តិ រវាងទីផ្សារមូលធនចិន និងអាមេរិក ដែលជាទីផ្សារសំខាន់ នៅលើពិភពលោក និងមានទំនាក់ទំនងគ្នាកាន់តែខ្លាំងឡើង ៕

ដោយ ឈូក បូរ៉ា

To Top