Covid-19

ត្រឹម ២៤ម៉ោង វៀតណាម មានករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ជាង ៨៦០០ករណី

ហាណូយ៖ យោងតាម ក្រសួងសុខាភិបាលវៀតណាម បានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៨,៦២០ ករណី រួមទាំងការឆ្លងក្នុងស្រុកចំនួន ៨,៥៩៧ ករណី និងករណីនាំចូលចំនួន ២៣ ករណី។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួបានឲ្យដឹងថា ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ការឆ្លងថ្មីនេះបានធ្វើឱ្យចំនួនសរុបដល់ ១៥៤,៣០៦ ករណី ដែលយ៉ាងហោចណាស់ មានអ្នកស្លាប់ចំនួន ១,៣០៦ នាក់។

ក្នុងចំណោមករណីសហគមន៍ចំនួន ៤,០៥២ករណី ត្រូវបានគេរាយការណ៍នៅភាគកណ្តាល នៃទីក្រុងហូជីមិញ ២,១៧៩ករណី នៅខេត្តប៊ិញឌឿងភាគខាងត្បូងក្បែរនោះ និង ៥៦៩ ករណី នៅខេត្តឡុងអានភាគខាងត្បូង។

ផ្ទាំងពាណិជ្ជកម្ម

រហូតមកដល់ពេលនេះអ្នកជំងឺកូវីដ-១៩ ចំនួន ៤៣,១៥៧ នាក់ បានជាសះស្បើយកើនឡើង ៤,៤២៣ នាក់ពីថ្ងៃសៅរ៍ ខណៈវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៦,២ លានដូស ត្រូវបានផ្តល់ជូនពលរដ្ឋ នៅទូទាំងប្រទេស ។

គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះវៀតណាម បានចុះបញ្ជីករណីឆ្លងជំងឺកូវីដ ១៩ ក្នុងស្រុកសរុបចំនួន ១៥២,០៤៤ ករណីក្នុងនោះមាន ១៥០,៤៧៤ ករណីត្រូវបានរកឃើញចាប់តាំងពី ការផ្ទុះឡើងចុងក្រោយនៅចុងខែមេសា កន្លងទៅនេះ ៕

ដោយ ឈូក បូរ៉ា

To Top