ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អាហ្គានីស្ថាន ប្តេជ្ញាការពារការ វាយដណ្តើមទីក្រុង ពីសំណាក់ក្រុមតាលីបង់

បរទេស ៖ ប្រធានាធីបតីអាហ្គានីស្ថាន កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើសេចក្តីថ្លែងការណ៍មួយ ក្នុងអត្ថន័យស្តីបន្ទោស ឲ្យទៅអាមេរិកដោយបញ្ជាក់ថា
យោធាអាមេរិកបានធ្វើការដកទ័ព ចេញពីអាហ្គានីស្ថានលឿនខ្លាំងពេក ដែលវាបានធ្វើឲ្យប្រទេសរបស់លោកបានធ្លាក់ ចូលទៅក្នុងអំពើហិង្សាដាក់គ្នា។

ទោះបីជាយ៉ាងណាក្តីប្រធានាធិបតី រូបនេះក៏បានបញ្ជាក់ដែរ ថា រដ្ឋាភិបាលរបស់លោក នឹងធ្វើការប្តេជ្ញាចិត្តនិង ផ្តោតការយកចិត្ត ក្នុងការរារាំងនិង ការពារ ទីក្រុង ផ្សេងទៀតរបស់ខ្លួន ដែលកំពុងប្រឈមមុខទៅនឹង ការវាយដណ្តើមពីសំណាក់ ក្រុមតាលីបង់ផងដែរ។

លោក Ashraf Ghani ក៏បានធ្វើការអំពាវនាវ ឲ្យក្រុមសមាជិករដ្ឋសភា ក្នុងការគាំទ្រដល់ការអនុម័តច្បាប់ថ្មី ដើម្បីអាចចល័តយោធាកាន់ តែច្រើនក្នុងការ
ប្រយុទ្ធប្រឆាំងទៅនឹងក្រុមតាលីបង់ ឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន ។

លោកប្រធានាធិបតី ជាចុងក្រោយក៏បានគូសបញ្ជាក់ដែរថា រដ្ឋាភិបាលអាហ្គានីស្ថាន មកដល់ពេលនេះនៅតែបន្ត ទទួលបានការគាំទ្រហិរញ្ញវត្ថុ និងនយោបាយនៅឡើយ ពីសំណាក់សហរដ្អាមេរិក និងសហគមន៍អន្តរជាតិ ហើយសង្ឃឹមថា ក្រុមតាលីបង់នឹងចូលរួមក្នុងកិច្ចសន្ទនាគ្នា ដើម្បីសន្តិភាពឡើងវិញ ៕

ប្រែសម្រួល៖ស៊ុនលី

To Top