បរទេស ៖ កងទ័ពត្រូវបានដាក់ពង្រាយនៅតាមដង ផ្លូវនៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ដើម្បីពង្រឹងការចាក់សោរ (បិទខ្ទប់) រយៈពេលយូរ ខណៈដែលការបញ្ជា ឱ្យស្នាក់នៅផ្ទះនៅទីក្រុងធំទី ៣ របស់អូស្ត្រាលី Brisbane ត្រូវបានពង្រីកដើម្បីទប់ស្កាត់ការរីករាលដាលវីរុស។
យោងតាមសារព័ត៌មាន The Journal ចេញផ្សាយកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា កងកម្លាំងការពារជាតិអូស្រ្តាលីប្រហែល ៣០០ នាក់ នឹងត្រូវដាក់ពង្រាយ នៅទីក្រុងស៊ីដនី បន្ទាប់ពីប៉ូលីសរដ្ឋ New South Wales បានស្នើសុំជំនួយផ្នែកយោធា ដើម្បីអនុវត្តច្បាប់កូវីដ ១៩ ។
អាជ្ញាធរបានកំពុងតស៊ូ ដើម្បីបញ្ឈប់ការរីករាលដាល នៃជំងឺឆ្លងប្រភេទ Delta នៅស៊ីដនីនិងធានាថា អ្នកស្រុកធ្វើតាមច្បាប់ទប់ស្កាត់វីរុសឆ្លង ក្នុងពេលដែលមានករណីឆ្លងជាង ៣ ៦០០ ករណីត្រូវបានកត់ត្រាចាប់តាំង ពីពាក់កណ្តាលខែមិថុនា។
ស្នងការប៉ូលីស New South Wales លោក Mick Fuller បាននិយាយកាលពីថ្ងៃសៅរ៍ថា “ មន្រ្តីប៉ូលីសនឹងត្រូវបានជួយដោយបុគ្គលិក ADF នៅពេលពួកគេបញ្ជូនកញ្ចប់អាហារ សុខុមាលភាព និងឆ្លងកាត់ការត្រួតពិនិត្យការ អនុលោមតាមការនៅផ្ទះ និងបញ្ជាឱ្យនៅដាច់ដោយឡែកពីគេ” ៕
ប្រែសម្រួលៈ ណៃ តុលា