ព័ត៌មានអន្តរជាតិ

បារាំង រំពឹងទុកថា នឹងអាចទទួលបាន ភ្ញៀវទេសចរណ៍ថ្មីដល់ទៅ៥០ លាននាក់ នៅក្នុងឆ្នាំ២០២១ នេះ

" "

បរទេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះរដ្ឋមន្ត្រីក្រសួងទេសចរណ៍ របស់ប្រទេសបារាំងលោក Jean-Baptiste Lemoyne បានអះអាងថាបារាំងនឹងរំពឹងទុកថាអាចទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ ប្រមាណជា៥០លាននាក់ នៅត្រឹមឆ្នាំ២០២១នេះ ឬស្ថិតនៅក្នុងអត្រាកើនឡើងប្រមាណជា៤៣ភាគរយធៀបទៅនឹង តួលេខកាលពីឆ្នាំទៅ។

លោក Lemoyne បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែត Le Journal de Dimanche ថា៖ឆ្នាំនេះយើងសង្ឃឹមថានឹងអាចទទួល បានភ្ញៀវទេសចរណ៍ បរទេសយ៉ាងហោចណាស់ ៥០ លាននាក់ ធៀបទៅនឹង ចំនួនភ្ញៀវទេសចរណ៍នៅក្នុងឆ្នាំ២០២០ ត្រឹមតែ ៣៥លាននាក់ និងប្រមាណជា៩០លាននាក់កាលពីឆ្នាំ២០១៩។

" "

លោកបន្តថាភ្ញៀវទេសចរណ៍ ភាគច្រើនដែលបាន ធ្វើដំណើរចូលមកដល់ប្រទេសបារាំង ភាគច្រើនគឺមានប្រភពមកពីតំបន់អ៊ឺរ៉ុប ដូចជាអាល្លឺម៉ង់ច្រើនជាងគេបន្ទាប់មក ហូឡង់ប៊ែលហ្ស៊ិក ព្រមទាំងអង់គ្លេសផងដែរ។

" "

ប៉ុន្តែលោករដ្ឋមន្ត្រីបានអះអាងថា ភ្ញៀវទេសចរណ៍បរទេស ដែលមានប្រភពមកពីទីផ្សារអាមេរិកនិងនៅអាស៊ី នឹងមិនអាចងើបឡើងវិញ បានភ្លាមនោះទេរហូតទៅដល់ឆ្នាំក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top