ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ចាប់ខ្លួនសកម្ម ប្រយុទ្ធប្រឆាំង អាវុធ ដោយចោទពីបទគោរព បទបញ្ជាពីកូរ៉េខាងជើង

បរទេស ៖ អាជ្ញាធរកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានឃុំខ្លួនមនុស្ស៣រូប ដោយចោទពីបទអនុវត្ត តាមបញ្ជាពីរដ្ឋាភិបាល របស់កូរ៉េខាងជើង ដើម្បីទប់ស្កាត់ មិនឲ្យទីក្រុងសេអ៊ូលទិញ យន្តហោះចម្បាំងបំបាំង កាយអាមេរិក F-35 ។

លោកចៅក្រម Shin Woo-jeong នៃតុលាការស្រុក Cheongju ក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយ ក្នុងពេលថ្មីៗនេះថា ដីការចាប់ខ្លួន ត្រូវបានចេញសម្រាប់ ជនសង្ស័យ៣រូប ពីបទធ្វើសកម្មភាព តាមបទបញ្ជារបស់ភ្នាក់ងារ កូរ៉េខាងជើង ហើយជនសង្ស័យទាំង៣រូបនោះ ត្រូវបានឃុំខ្លួន ព្រោះតែការអាចធ្វើការរត់គេចខ្លួន ។

ទីភ្នាក់ងារសារព័ត៌មាន CBS No Cut News បានរាយការណ៍នៅថ្ងៃអង្គារថា ចុងចោទទាំងនោះទាំងអស់ សុទ្ធតែជាពលរដ្ឋ កូរ៉េខាងត្បូង ហើយក្នុងចំណោម ពួកគេទាំង៣នាក់នោះ រួមមានទំាងនាយប្រតិបត្តិ នៃអង្គការប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលបម្រើដល់ប្រជាសាស្ត្រយុវជន និងម្នាក់ជាកម្មករត្រូវ គេបញ្ឈប់ពីការងារ ។

ទីភ្នាក់ងារចារកម្ម របស់ប្រទេសកូរ៉េខាងត្បូង និងប៉ូលិសជាតិ បានចាប់ផ្តើមធ្វើការស៊ើបអង្កេត ក្រុមមនុស្សទាំង៣នាក់នេះ នៅក្នុងខែឧសភា ហើយយោងតាមសេចក្តីរាយការណ៍ ផ្ទះនិងការិយាល័យធ្វើការ របស់ពួកគេ នៅក្នុងទីក្រុង Cheongju ក៏ត្រូវបានគេឆ្មក់ចូល៕
ប្រែសម្រួល៖ប៉ាង កុង

To Top