ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល បង្ខំចិត្តដាក់ច្បាប់រឹតបន្តឹង សាជាថ្មីខណៈតួលេខឆ្លង កើនឡើងម្តងទៀត

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែលបានសម្រេចចិត្ត ក្នុងការដាក់ច្បាប់រឹតបន្តឹង សាជាថ្មីកាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីករណីឆ្លងបាន ស្ទុះឡើងច្រើនម្តងទៀត។

ក្នុងនោះផងដែររដ្ឋាភិបាល ក៏បានប្រកាសអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួន ក្នុងការបន្តទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្នាផងដែរ។ កិច្ចប្រជុំគណៈ រដ្ឋមន្ត្រីដែលមានរយៈពេល ៤ម៉ោង ត្រូវបានបញ្ចប់មុនសេចក្តីប្រកាស ត្រូវបានធ្វើឡើង។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ៊ីស្រាអ៊ែលក៏នឹងអនុញ្ញាតិឲ្យមាន ការរៀបចំព្រឹត្តិការណ៍ទ្រង់ទ្រាយធំខ្លះៗ ដដែលប៉ុន្តែក្នុងនោះទាមទារចាំបាច់នូវការ ពាក់ម៉ាស់នៅពេលដែលព្រឹត្តិការណ៍ នឹងត្រូវរៀបចំឡើងក្នុងទីសាធារណៈ ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា មកដល់ពេលនេះអ៊ីស្រាអ៊ែល បានចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន ប្រមានជា ៥៧ភាគរយ នៃពលរដ្ឋសរុប ៩លាននាក់ ដែលក្នុងនោះ
វ៉ាក់សាំងដែលត្រូវបាន ប្រើប្រាស់ច្រើនជាងគេបំផុតគឺ Pfizer ៕

ប្រែសម្រួល៖ ស៊ុន លី

To Top
×